ញ៉ាំ​សណ្តែកសៀង​ច្រើន អាច​បណ្តាល​ឲ្យ​បុរស​អត់​កូន​បាន​

ញ៉ាំ​សណ្តែកសៀង​ច្រើន អាច​បណ្តាល​ឲ្យ​បុរស​អត់​កូន​បាន​


ញ៉ាំ​សណ្តែកសៀង​ច្រើន អាច​បណ្តាល​ឲ្យ​បុរស​អត់​កូន​បាន​

​មាន​ការតស៊ូ​មតិ​ច្រើន ជុំវិញ​អត្ថប្រយោជន៍ និង​ផល​រំខាន​របស់​សណ្តែកសៀង​។ ខណៈពេល​ដែល​សណ្តែកសៀង ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន វា​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជីវជាតិ សម្រាប់​អ្នក​ញ៉ាំ​បន្លែ តែ​បើ​សិន​ជា​ញ៉ាំ​ច្រើនពេក អាច​នឹង​មាន​ផល​រំខាន​ច្រើន​វិញ​។ អ្វី​ដែល​ជា​រឿង​សំខាន់ សម្រាប់​សុខភាព​លើ​ការ​ញ៉ាំ​សណ្តែកសៀង គឺ​គួរតែ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ ព្រោះ​ការ​ទទួលទាន​អាហារ​ប្រភេទ​នេះ​ច្រើន​ពេក អាច​បណ្តាល​ឲ្យ​បុរស​អត់​កូន​បាន​។

​សណ្តែកសៀង ផ្ទុក​ទៅ​ដោយ​សារធាតុ Estrogen ដែល​ស្រដៀង​គ្នា​នឹង​សារធាតុ Isoflavones ដែល​ជា​ប្រភេទ Phytoestrogens ដែរ​។ សារធាតុ​ទាំងនេះ វា​អាច​នឹង​បណ្តាលឲ្យ​មានអ​តុល្យភា​ព​អ័រម៉ូន នៅពេល​ញ៉ាំ​ច្រើន​។ សម្រាប់​បុរស វា​អាច​បណ្តាលឲ្យ​ចំនួន​មេ​ជីវិត​ឈ្មោល​ចុះ​ទាប ខ្សោយ​ចំណង់​ផ្លូវភេទ និង​មិន​អាច​មាន​កូន​បាន​តែ​ម្តង​។
​ការសិក្សា​មួយ​ដែល​ធ្វើឡើង ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard បានឲ្យដឹងថា អ្នក​ដែល​ញ៉ាំ​អាហារ​ធ្វើ​ពី​សណ្តែកសៀង​ច្រើន បណ្តាលឲ្យ​ចំនួន​មេ​ជីវិត​ឈ្មោល​ថយចុះ​។ តាមពិត បុរស​ដែល​ញ៉ាំ​ផលិតផល ធ្វើ​ពី​សណ្តែកសៀង​ដូចជា ទឹក​សណ្តែកសៀង ឬ​តៅហ៊ូ​ច្រើន អាច​ថយចុះ​ចំនួន​មេ​ជីវិត​ឈ្មោល​រហូតដល់ ៤១ លាន​ក្បាល ជា​ជាង​អ្នក​ដែល​មិន​បាន​ញ៉ាំ​។

​បើសិន​ជា​អ្នក​ត្រូវ​ញ៉ាំ​សណ្តែកសៀង​រាល់ថ្ងៃ ចូរ​ធ្វើយ៉ាងណា ចៀសវាង​ការ​ញ៉ាំ​កុំឲ្យ​ច្រើនជាង ៣០​ក្រាម​ក្នុង​មួយថ្ងៃ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។