គង់ ចាន់រដ្ឋា ស្ងាត់ៗ​លេច​មុខ នៅ​ក្នុង​ផលិត​ក​ម្ម​ថ្មី «7​Music» (Video Inside)

(ភ្នំពេញ)៖ តារាចម្រៀង គង់ ចាន់រដ្ឋា មួយរយៈចុងក្រោយហាក់បីដូចជា ស្ងប់ស្ងាត់ខ្លាំង ជាពិសេសការចេញបទចម្រៀង នៅលើទីផ្សារធ្វើឲ្យប្រជាប្រិយភាព របស់នាង ត្រូវបានធ្លាក់ដុនដាប គួរឲ្យព្រួយបារម្ភ ។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺដោយសារតែនៅពេលនេះ គង់ ចាន់រដ្ឋា បានលេចមុខនៅក្នុងផលិតកម្មថ្មីមួយ មានឈ្មោះថា «7Music» ហើយកំពុងតែរំពឹងផ្ទុះបទថ្មី មានចំណងជើងថា «ក្បត់អូនចឹងបងសប្បាយចិត្តទេ» ដែលកំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនគួរសមពីសំណាក់មហាជន អ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុក និងមិត្តយុវវ័យ នាពេលបច្ចុប្បន្ន។

តាមការកត់សម្គាល់ក្រោយ ពីបទនេះបានចេញចរាចរណ៍ លក់លើទីផ្សារ និងបង្ហោះនៅលើបណ្តាញ សង្គមយូធូបភ្លាមៗនេះ គេសង្កេតឃើញមានការគាំទ្រច្រើន ពីសំណាក់ទស្សនិជនជាពិសេសមិត្តៗយុវ័យតែម្តង ខណៈដែលបទ «ក្បត់អូនចឹងបងសប្បាយចិត្តទេ» នេះបានច្រៀងរៀបរាប់ ប្រាប់ពីវិបត្តិស្នេហា យ៉ាងកំសត់ ការបែកបាក់គ្នា រវាងគូស្នេហ៍បុរស-នារីពីរនាក់ ដែលលង់ចិត្តស្រឡាញ់គ្នា តែក្រោយមកត្រូវបានសង្សារលួចក្បត់មានស្រីផ្សេង ធ្វើនារីម្នាក់ទៀតខូចចិត្តយ៉ាងខ្លាំង។

បើតាមការប្រាប់ឲ្យដឹងពី កញ្ញា គង់ ចាន់រដ្ឋា បានអះអាងថា បទនេះបន្ទាប់ពីត្រូវបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក នឹងយូធូកាលពីថ្មីៗនោះ គឺមានគេចូលមើលច្រើននឹង ថែមមានអ្នក cover ភ្លូកទឹកភ្លូកដី។ ហេតុនេះនាងសង្ឃឹមថា ពេលបទនេះចេញជា VCD គឺកាន់តែមានទស្សនិកជនគាំទ្រ កាន់តែច្រើនបន្ថែមទៀត។

ដើម្បីបានជ្រាបកាន់ច្បាស់ថាតើបទ «ក្បត់អូនចឹងបងសប្បាយចិត្តទេ» របស់តារាចម្រៀងសម្បុរស្រអែម កញ្ញា គង់ ចាន់រដ្ឋា ពីរោះប្លែក និងគួរឲ្យចាប់អារម្មណ៍ មានលក្ខណៈកំសត់ បែបណាខ្លះសូមស្តាប់កម្សាន្ត ជាមួយគេហទំព័រ Khmertalking ទាំងអស់គ្នា៖ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា តារាចម្រៀងរបស់ ផលិតកម្ម Diamond រំដួលសៀមរាប កញ្ញា គង់ ចាន់រដ្ឋា បានបញ្ជាក់ថា នាងបានដើរជាតួឯក ក្នុងរឿងភាគរបស់ ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ក្រោមចំណងជើងថា «ផ្កា៤ទង» ។

កញ្ញា គង់ ចាន់រដ្ឋា បានប្រាប់ឲ្យដឹងថា «ក្រៅពីតារាចម្រៀង ពេលនេះខ្ញុំបានក្តាប់តំណែង តួឯកក្នុងខ្សែភាពយន្ត ក្រោមចំណងជើងថា «ផ្កា៤ទង» ដែលផលិតដោយស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន» ។

គង់ ចាន់រដ្ឋា បានប្រាប់បន្តទៀតថា «ការងាកមកចាប់ថតភាពយន្ត មិនមែនមាន ន័យថា ខ្ញុំបោះបង់តំណែងជាអ្នកចម្រៀងចោលនោះទេ ដោយគ្រាន់តែថែមលើ តំណែងចាស់ មកក្តាប់ការថត រឿងបន្ថែមទៀតតែប៉ុណ្ណោះ»។ក្នុងរឿងភាគ «ផ្កា៤ទង» គង់ ចាន់រដ្ឋា ដើរតួឯក ក្នុងចំណោមតារា៤គូរ ទាំងឆ្នាស់ឆ្លើម និងសុភាពរាបសារ ។

សម្រាប់តំណែងច្រៀងនៅ Diamond គង់ ចាន់រដ្ឋា បានបញ្ជាក់បន្ថែមទៀតថា «កំពុងរៀបចំថត បទចម្រៀង ថ្មី ដោយគ្រោង នឹងចេញនៅពេលខាងមុខនេះ» ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload