Barcelona ចុះ​ហត្ថលេខា​យក Lucas Digne តម្លៃ១៣,៩លាន ផោន

ក្លឹប​ជើង​ឯក​របស់​អេស្ប៉ាញ Barcelona បាន​ចុះ​ហត្ថលេខា​យក​ Lucas Digne ពី Paris St-Germain​ របស់​បារាំង​ក្នុង​តម្លៃ​ ១៣,៩​លាន​ផោន​។

 Barcelona ចុះ​ហត្ថលេខា​យក Lucas Digne តម្លៃ១៣,៩លាន ផោនLucas Digne

 

ខ្សែ​ការពារ​វ័យ​២២ ឆ្នាំ​បង្ហាញ​ខ្លួន​បាន​ ៣៣ដង​ឲ្យ​ Roma រដូវកាល​មុន​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ត្រូវ​ Barcelona ផ្ដល់​កុងត្រា​ឲ្យ​រយៈពេល​ ៥ឆ្នាំ​ ហើយ​ក្លាយ​ជា​កីឡាករ​បារាំង​ទី២ ​មក​កាន់​ទឹកដី​ Nou Camp រដូវកាល​ថ្មី​នេះ​បន្ទាប់​ពី Samuel Umtiti ដែល​ផ្ទេរ​មក​ពី​ Lyon។

 

កីឡាករ Lucas Digne លេង​បាន​៤៤​ប្រកួត​ឲ្យ​ PSG នៅ​រដូវកាល​ដំបូង​របស់​ខ្លួន​ក្រោយ​ផ្ទេរ​ពី Lille។ នៅ​ក្រុម​ជម្រើស​ជាតិ​វិញ Digne គឺជា​សមាជិក​មួយ​រូប​របស់​មាន់គក​បារាំង​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Euro ២០១៦ តែ​ត្រូវ​ចាញ់​ព័រទុយហ្គាល់​នៅ​ម៉ោង​បន្ថែម៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC