Fan Bingbing ព្រួយ​បារម្ភ​ពី​មង្គល​ការ​របស់​ចៀវៃ

ខណៈ​នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​ជ័យ​របស់​តារា​សម្ដែង Ruby Lin មិត្ត​ជិត​ស្និទ្ធ​នឹង​នាង តារា​សម្ដែង Fan Bingbing ក៏​ខ្វាយខ្វល់​មិន​ធម្មតា​ដែរ។

 

Fan Bingbing ព្រួយ​បារម្ភ​ពី​មង្គល​ការ​របស់​ចៀវៃ

 

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ៣១ ខែ​កក្កដា​ខាង​មុខ​នេះ តារា​សម្ដែង​ស្រី Ruby Lin និង​អនាគត​ស្វាមី Wallace Huo នឹង​ចំណាយ​លុយ​ទាំង​ស្រុង​លើ​រាល់​ការ​ចំណាយ​​សម្រាប់​​ភ្ញៀវ​កិត្តិយស​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។ បើ​ទោះជា​ឈ្មោះ​អ្នក​ចូល​រួម​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវ​ការ​ក៏​ដោយ តែ​គេ​ជឿ​ជាក់​ថា​ស្រី​ស្អាត​ទាំង​៣​របស់​រឿង “ព្រះនាង​យេយេ” កាល​ពី​ឆ្នាំ ១៩៩៧ រួម​មាន Fan Bingbing, Ruby Lin និង Zhao Wei ប្រាកដ​ជា​មាន​មុខ​គ្រប់គ្នា​។

 

ក្នុង​សន្និសីទ​កាសែត​ផ្សព្វផ្សាយ​រឿង “Skiptrace” ថ្មី​ៗ​នេះ តារា​ស្រី​សាច់​ស​ខ្ចី Fan Bingbing បាន​សម្ដែង​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ចំពោះ​មង្គល​ការ​របស់​ចៀវៃ។ “អាពាហ៍ពិពាហ៍​របស់​គាត់​តែ​ខ្ញុំ​ក៏​ភ័យ​ណាស់​ដែរ។ ខ្ញុំ​ចង់​ជួយ​គាត់​រក​រ៉ូប​មង្គល​ការ​ដែល​ស្អាត​បំផុត​នៅ​ក្នុង​ថ្ងៃ​ជ័យ​របស់​ខ្លួន”។ តួ​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” ចែក​រំលែក៕

 

Fan Bingbing ព្រួយ​បារម្ភ​ពី​មង្គល​ការ​របស់​ចៀវៃ

 

ចុចអាន៖Fan Bingbing ក្លាយ​ជា​កញ្ជ្រោង​បិសាច​ដ៏​សិចស៊ី​​​ក្នុង​រឿង​ណាចា​វគ្គ​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
zing