ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​មក​កម្ពុជា​ដើម្បី​ពិភាក្សា​ពី​សិទ្ធិ​មនុស្ស

ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ថម ម៉ាលីណូស្គី (Tom Malinowski) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកក្កដា។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចុះថ្ងៃទី១៣ កក្កដា ឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបញ្ជាក់ពីសារសំខាន់នៃសិទ្ធិមនុស្សនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ស្ថានទូតសហរដ្ឋអាមេរិក ឲ្យដឹងបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ថម ម៉ាលីណូស្គី នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល បក្សប្រឆាំង សង្គមស៊ីវិល និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារសំខាន់នៃការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។ លោកក៏នឹងរម្លឹកឲ្យកម្ពុជា លើកកម្ពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការការពារអង្គការសិទ្ធិមនុស្ស។

ក្រៅពីនោះ លោកក៏នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជា លើប្រធានបទនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ផងដែរ៕

ប្រភពៈ RFA


Related Posts