ក្រុម​អ្នក​បុរាណវិទ្យា​ខ្មែរ​ និង ​បារាំង ​ចាប់ផ្តើម​កំណាយ​ស្រាវជ្រាវ​រាជវាំង​អង្គរធំ​

ដើម្បីរកព័ត៌មានបន្ថែមអំពីរោងសិតសំរិទ្ធក្នុងសម័យអង្គរក្រុមអ្នកបុរាណវិទ្យាខ្មែរ និង បរទេស ក្រោមកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា និង សាលាបារាំងចុងបូព៌ាប្រទេស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីបួងសួងសុំ ម្ចាស់ ទឹកម្ចាស់ដី ដើម្បីបើកកំណាយស្រាវជ្រាវមួយ ដែលស្ថិតនៅក្បែរកំពែងព្រះបរមរាជវាំងខាងលិចទីលានសេ្តចគម្លង់ប្រហែល២០០ម៉ែត្រ ។

ក្រុម​អ្នក​បុរាណវិទ្យា​ខ្មែរ​ និង ​បារាំង ​ចាប់ផ្តើម​កំណាយ​ស្រាវជ្រាវ​រាជវាំង​អង្គរធំ​

កំណាយស្រាវជ្រាវនេះ ធ្វើឡើងក្រោមគម្រោង «ព្រះរាជរោងសិតសំរិទ្ធក្នុង ព្រះបរមរាជវាំងអង្គរធំ» ដែលមានរយៈពេល ៤ ឆ្នាំពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ។ គោល បំណងសំខាន់នៃគម្រោងគឺសិក្សាស្វែងយល់អំពីការផលិតស្ពាន់ និងលោហៈ មួយ ចំនួន ដូចជាសំរិទ្ធ សំណនិងទង់ដែងជាដើម ព្រមទាំងរចនាសម្ព័ន្ធចង្ក្រានស្លលោហធាតុ ដែលនៅជិតនឹងព្រះបរមរាជវាំងសម័យអង្គរ។ ការសិក្សានេះធ្លាប់បានធ្វើកំណាយនៅ ទីនេះកាលពីឆ្នាំ២០១៣កន្លងទៅ ហើយបានប្រទះឃើញចង្ក្រានសិតសំរិទ្ធ ស្ពាន់ និង លោហៈធាតុដទៃទៀត។គម្រោងនេះមានសហប្រធានពីររូប គឺឯកឧត្តមបណ្ឌិត ត័ន ប៊ុនស៊ុយ តំណាង អាជ្ញាធរជាតិអប្សរា និង លោកបណ្ឌិត Brice VINCENT តំណាងសាលាបារាំងចុងបូព៌ា ។

ក្រុម​អ្នក​បុរាណវិទ្យា​ខ្មែរ​ និង ​បារាំង ​ចាប់ផ្តើម​កំណាយ​ស្រាវជ្រាវ​រាជវាំង​អង្គរធំ​

លោកបណ្ឌិត Brice VINCENT រៀបរាប់ថា នេះជាគម្រោងស្រាវជ្រាវបុរាណ វិទ្យាក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និង សាលាបារាំងចុងបូព៌ា។ «នៅទីនេះ យើងធ្លាប់ធ្វើកំណាយម្តងរួចមកហើយ និងបានរកឃើញចង្ក្រានស្លស្ពាន់ សំរិទ្ធនិងទង់ ដែងចំនួនពីរ ដែលនាំឲ្យយើងគិតថា ទីនេះប្រហែលជាកន្លែងរោងជាងសិតសំរិទ្ធសម្រាប់ព្រះរាជវាំងនាសម័យនោះ ។ ឆ្នាំនេះយើងធ្វើកំណាយបន្តទៀត ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធនៃរោងជាងនោះ ។ គម្រោងរបស់យើងមានរយៈពេល ៤ ឆ្នាំ តែបេសក កម្មលើកនេះ មានរយៈពេល៣សប្តាហ៍» ។

ក្រុម​អ្នក​បុរាណវិទ្យា​ខ្មែរ​ និង ​បារាំង ​ចាប់ផ្តើម​កំណាយ​ស្រាវជ្រាវ​រាជវាំង​អង្គរធំ​

លទ្ធផលនៃគម្រោង ស្រាវ ជ្រាវនេះ អាចនឹង បញ្ជាក់ប្រាប់យើងថា ចក្រភពខ្មែរមានរោងជាងស្លលោហៈ ដែលធ្វើ គ្រឿងអលង្ការ និងគ្រឿងប្រើប្រាស់សម្រាប់ព្រះបរមរាជវាំង ដែលក្នុងប្រទេសទៀត នៅអាស៊ីអា គ្នេយ៍មិនដែលមាន។

ក្រុម​អ្នក​បុរាណវិទ្យា​ខ្មែរ​ និង ​បារាំង ​ចាប់ផ្តើម​កំណាយ​ស្រាវជ្រាវ​រាជវាំង​អង្គរធំ​

លទ្ធផលនៃការស្រាវជ្រាវនេះនឹងត្រូវបោះពុម្ពផ្សាយជា សាធា រណៈ សម្រាប់អ្នកស្រាវជ្រាវនិងអ្នកសិក្សាទូទៅ។ទន្ទឹមនឹងនេះ គម្រោងស្រាវជ្រាវនេះ នឹងមានកម្មវិធីបណ្តុះបណ្តាលដល់អ្នកស្រាជ្រាវជាតិមកពីអាជ្ញាធរអប្សរានិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីបង្កើតឲ្យមានអ្នកជំនាញការជាតិលើវិស័យលោហកម្មបុរាណនេះផង ។

ក្រុម​អ្នក​បុរាណវិទ្យា​ខ្មែរ​ និង ​បារាំង ​ចាប់ផ្តើម​កំណាយ​ស្រាវជ្រាវ​រាជវាំង​អង្គរធំ​

លោក ខៀវ ច័ន្ទ អ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ដែលនឹងត្រូវសហការលើការងារកំណាយស្រាវជ្រាវនេះដែរ បានពន្យល់ថា ប្រសិនបើកំណាយនេះរកឃើញថា ទីនេះមានរោងជាងស្លស្ពាន់ដូចដែលអ្នកស្រាវជ្រាវបានសន្និដ្ឋាននោះ ប្រហែលជាអាចជួយយើងឲ្យឃើញអំពីទំនៀមមួយ ដែលតែងតែមានរោងជាងរបៀបនេះ សម្រាប់ព្រះបរមរាជវាំង ហើយរោងនោះសោតតែងតែស្ថិតនៅភាគខាងជើងនៃព្រះបរមរាជវាំងទៀតផង។

ក្រុម​អ្នក​បុរាណវិទ្យា​ខ្មែរ​ និង ​បារាំង ​ចាប់ផ្តើម​កំណាយ​ស្រាវជ្រាវ​រាជវាំង​អង្គរធំ​

សព្វថ្ងៃរោងជាងដូចគ្នានេះ ដែលគេគិតថានៅរក្សាតាមទំនៀមដើម គឺសាលារចនាដែលស្ថិតនៅខាងជើងព្រះបរមរាជវាំងសព្វថ្ងៃ ៕

ប្រភព៖ pmhotnews

  • ក្រុម​អ្នក​បុរាណវិទ្យា​ខ្មែរ​ និង ​បារាំង ​ចាប់ផ្តើម​កំណាយ​ស្រាវជ្រាវ​រាជវាំង​អង្គរធំ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:កំសាន្ត
Tags: