ទារិកាចម្លែកកើតមកគ្មានស្លឹកត្រចៀក និងរន្ធត្រចៀកទាំង២ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ទារិកាចម្លែកម្នាក់ កើតក្នុងគ្រួសារក្រីក្រ នៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កើតមកគ្មានកាយសម្បទាគ្រប់គ្រាន់ គ្មានស្លឹកត្រចៀក និងរន្ធត្រចៀកទាំង២ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រូពេទ្យ និងអាណាព្យាបាលនាំគ្នាត្រឹមតែនិយាយលាន់មាត់គ្រប់គ្នាចូលរួម អាណិតសង្វេកដល់ទារិកាអភព្វនេះ ។

តើជាតិមុនមានបាបកម្មអ្វី កើតមកជាតិនេះ គ្មានស្លឹកត្រចៀក និងរន្ធត្រចៀកបែបនេះ ។ ទារិកាអភព្វត្រូវគ្រូពេទ្យប្រាប់ឱ្យដឹងថា មានទម្ងន់៤Kg ឪពុកឈ្មោះ ឌុល វុទ្ធី អាយុ២៥ ឆ្នាំ ប្រពន្ធ ជួន សុខា អាយុ២៥ ឆ្នាំ រស់នៅភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ រៀបការ៤ឆ្នាំ មានកូន២នាក់ កូនប្រុសច្បងអាយុជាង២ឆ្នាំ ដោយឡែក សម្រាប់កូនស្រី ទើបឆ្លងទន្លេបាន៣ថ្ងៃនៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន មានភាពចម្លែក គឺគ្មានស្លឹកត្រចៀក និងរន្ធត្រចៀកទាំ២។

បើតាមការបញ្ជាក់ឱ្យដឹងពីឪពុកម្តាយទារិកានោះឱ្យដឹងថា កូនស្រីគាត់ទី២ ទើបកើតបាន៣ថ្ងៃ មានភាពចម្លែកគ្មានស្លឹកត្រចៀកធ្វើឱ្យគាត់មានក្តីអាណិតជាទីបំផុត មិនដឹងថា ធំពេញវ័យឡើង គេតូចចិត្តនឹងវាសនាយ៉ាងដូចម្តេចឡើយ ។ គាត់ប្រាប់ឱ្យដឹងទៀតថា កូនគាត់ច្បងប្រុសអាយុជាង២ឆ្នាំ មានកាយសម្បទាគ្រប់គ្រាន់ ដោយឡែកកូនស្រី ទើបតែកើតមកបែរជាមានកាយសម្បទាមិនគ្រប់គ្រាន់ គ្មានស្លឹកនិងរន្ធត្រចៀក ហើយទាល់គំនិតរកផ្លូវណាដើម្បីជួយកូនស្រីនេះឡើយ ។

ឪពុកម្តាយទារិកាអភព្វសំណូមពរដល់សប្បុរសជនក្នុង និងក្រៅប្រទេស បើសិនដឹងថា មានមន្ទីរពេទ្យអាចវះកាត់ព្យាបាលត្រចៀកបានសូមមេត្តាជួយដល់កូនស្រី និងគ្រួសារគាត់ផង ពីព្រោះពួកគាត់គ្មានលទ្ធភាពរកកន្លែងវះកាត់ព្យាបាលនោះទេ ៕

ទារិកាចម្លែកកើតមកគ្មានស្លឹកត្រចៀក និងរន្ធត្រចៀកទាំង២ នៅខេត្តបាត់ដំបង ទារិកាចម្លែកកើតមកគ្មានស្លឹកត្រចៀក និងរន្ធត្រចៀកទាំង២ នៅខេត្តបាត់ដំបង ទារិកាចម្លែកកើតមកគ្មានស្លឹកត្រចៀក និងរន្ធត្រចៀកទាំង២ នៅខេត្តបាត់ដំបង ទារិកាចម្លែកកើតមកគ្មានស្លឹកត្រចៀក និងរន្ធត្រចៀកទាំង២ នៅខេត្តបាត់ដំបង

ប្រភព៖ nokorwatnews

  • ទារិកាចម្លែកកើតមកគ្មានស្លឹកត្រចៀក និងរន្ធត្រចៀកទាំង២ នៅខេត្តបាត់ដំបង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: