ខឹងគេមកទារលុយពេលយប់ ទាញយកដងប៉ែលវាយរងរបួសធ្ងន់

ខេត្តស្វាយរៀង ៖សមត្ថកិច្ចនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យម្នា ក់ដែលបានប្រើហិង្សាដោយយកដងប៉ែលវាយទៅលើជនរងគ្រោះខណះគ្រាន់តែរឿងទាលុយ ថ្លៃចាក់ដីបូណ្ណោះ។ការប្រើហឹង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិពោធិរស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ខែម សុឃន អាយុ២៦ឆ្នាំ រស់នៅភូមិតារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ចំណែកជនរងគ្រោះឈ្មោះទី សារ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ដោយរងរបួសត្រូវកខាងឆ្វេងនិងឆ្អឹងជំំនីខាងឆ្វេងបណ្តាលអោយរងរបួសធ្ងន់ ។

ជនសង្ស័យជនសង្ស័យមានឈ្មោះ ខែម សុឃន បានសារភាពថា ខ្លួនពិតជាបានប្រើហិង្សាពិតប្រាកដមែន ដោយសារតែខឹងជនរងគ្រោះមកទាលុយនៅពេលយប់ចាំស្អែកមិនបានទើបធ្វើអោយរូបគេទាញយកដងប៉ែលវាយទៅលើជនរងគ្រោះតែម្ដង។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសំរាកព្យាបាលនៅព្យាបាលនៅពេទ្យខេត្ត រីឯជនសង្ស័យត្រូវឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

ខឹងគេមកទារលុយពេលយប់ ទាញយកដងប៉ែលវាយរងរបួសធ្ងន់ ខឹងគេមកទារលុយពេលយប់ ទាញយកដងប៉ែលវាយរងរបួសធ្ងន់

ប្រភព៖ nokorwatnews

  • ខឹងគេមកទារលុយពេលយប់ ទាញយកដងប៉ែលវាយរងរបួសធ្ងន់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: