ក្រុមU16កម្ពុជា បន្តលត់ប្រ៊ុយណេ ដើម្បីបង្កើនឱកាស ខណៈថៃ ផ្តួលទីម័រ ថ្ងៃបើកឆាក

ក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំរបស់កម្ពុជា បានបន្តលត់ក្រុមU16ជម្រើសជាតិប្រ៊ុយណេ ២-០ ក្នុងការប្រកួតជម្រុះលើកទី២ កាលពីយប់ថ្ងៃពុធ ម្សិលមិញ ដើម្បីបង្កើនភាគរយកាន់តែខ្ពស់ ក្នុងការទទួលបានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ AFF U16 Championship 2016 រីឯក្រុមម្ចាស់ជើងឯកថៃ បានលត់ក្រុមទីម័រខាងកើត ៣-០ ដើម្បីបង្ហាញភាពខ្លាំង ក្នុងការប្រកួតបើកឆាករបស់ខ្លួន កាលពីម្សិលមិញនោះដែរ។

khmer-ft16

សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិ កាលពីយប់ម្សិលមិញនោះ ក្រុមU16កម្ពុជា បានបង្ហាញទម្រងលេងយ៉ាងល្អ ដោយពួកគេធ្វើការវាយលុកទៅលើក្រុមផ្ញៀវប្រ៊ុយណេ យ៉ាងខ្លាំង ដែលបង្ខំឲ្យក្រុមចាញ់ថ្ងៃបើកឆាកប្រ៊ុយណេ ប្រឹងប្រែងលែងទប់ ស្ទើរតែពេញមួយប្រកួតតែម្តង ខណៈពួកគេមិនអាចដកឃ្លា ដើម្បីវាយបកទៅលើកម្ពុជា បាននោះ។

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធពាក់ស្លាកលេខ២១ សៀន សុភក្រ្តា នៅតែអាចទម្លុះសំណាញ់ទីរបស់ក្រុមប្រ៊ុយណេ បានរហូតដល់២គ្រាប់តែម្នាក់ឯង គឺនៅនាទីទី៣៧ និងនាទីទី៧៦ ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា កាន់តែមានឱកាសខ្ពស់ ក្នុងការទទួលបានឱកាសឡើងទៅវគ្គបន្ត ព្រោះការប្រកួតលើកទី១ កម្ពុជា បានយកឈ្នះក្រុមឡាវ ៣-១។

ដោយឡែកក្រុមម្ចាស់ជើងឯកថៃ នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ក្នុងការប្រកួតបើកឆាករបស់ពួក នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញនោះ ដោយពួកគេបានលត់ក្រុមឈ្នះថ្ងៃបើកឆាក ទីម័រខាងកើត ក្នុងលទ្ធផល ៣-០ ដូចគ្នាទៅនឹងការប្រកួតទៅនឹងការប្រកួតជម្រុះប្រចាំពូល កាលពីឆ្នាំ២០១៥ដែរ។ ជ័យជម្នះនេះបានជួយឲ្យក្រុមU16ថៃ ឡើងទៅឈរនៅលេខរៀងទី២ បន្ទាប់ពីកម្ពុជា ដោយមាន៣ពិន្ទុ៕

  • ក្រុមU16កម្ពុជា បន្តលត់ប្រ៊ុយណេ ដើម្បីបង្កើនឱកាស ខណៈថៃ ផ្តួលទីម័រ ថ្ងៃបើកឆាក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:កីឡា