កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកដំបូង

ភ្នំពេញ៖ «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងបោះឆ្នោតជម្រុះបេក្ខជនជាលើកដំបូងបង្អស់ នៅយប់ថ្ងៃសុក្រនេះ។

សប្តាហ៍នេះ បេក្ខជនទាំង១០រូប បានប្រកួតប្រជែងយ៉ាងស្វិតស្វាញ ទៅលើប្រធានបទនៃការលក់កាហ្វេចល័ត «Mobile Coffee»។ ក្នុងនោះលោក យ៉ែម ឈីម ស្ថាបនិក និង អ្នកគ្រប់គ្រងទូទៅ របស់អាជីវកម្មកាហ្វេចល័ត Mobile Coffee ក៏បានចូលរួមចែករំលែកបទពិសោធន៍ទៅដល់បេក្ខជនទាំង១០រូបផងដែរ។

បេក្ខជនទាំងអស់ត្រូវបានបែងចែកចេញជា២ក្រុម ដោយក្នុងមួយក្រុមមានសមាជិក៥នាក់ ហើយតម្រូវឲ្យមាន ការលក់កាហ្វេនៅលើទីតាំងចំនួន២ ទីតាំងទីមួយនៅក្បែរវិមានឯករាជ្យ និងទីពីរនៅសាលាភូមិន្ទរដ្ឋបាល។

«មុខរបរខ្ញុំ» រដូវកាលទីពីរនេះមានបេក្ខជនចូលរួមប្រកួតប្រជែងចំនួន ១០នាក់ដើម្បីក្លាយជាអ្នកជំនួញឆ្នើម។ បេក្ខជនទាំង១០រូប សុទ្ធសឹងតែមានបទពិសោធន៍លើអាជីវកម្មក្នុងជីវិតពិតរបស់ពួកគេ ក៏ដូចជានិសិត្សបញ្ចប់ ថ្នាក់ឧត្តមសិក្សាផ្នែកពាណិជ្ជកម្មជាដើម។

កាលពីសប្តាហ៍មុនទូរទស្សនិកជនបានទស្សនារួចមកហើយ ពីជីវប្រវត្តិរបស់បេក្ខជន បេក្ខនារីទាំង ១០រូបរបស់កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ។

បេក្ខជនទាំង១០រូបនោះរួមមាន បេក្ខជន ជ័យ មានលាភ បេក្ខនារី ឡេង រដ្ឋា បេក្ខនារី កែវ សិរីរត្នន៍ បេក្ខជន សែស សុភ័ក្ត្រ បេក្ខជន លី រនី បេក្ខនារី ថន សុភី បេក្ខជន សា សុវណ្ឌី បេក្ខជន យិន ឈឿន បេក្ខនារី អ៊ួយ សុគន្ធា និងបេក្ខជន លូ យូវ។

មនុស្សមួយចំនួនគិតថា សប្តាហ៍ដំបូងនេះ បេក្ខជនដែលទំនង នឹងមានការបោះឆ្នោតជ្រើសរើសឲ្យចាកចេញអាចជាបេក្ខជន សា សុវណ្ណឌី, អ៊ួយ សុគន្ធា ឬថន សុភី។

«មុខរបរខ្ញុំ» នៅរៀងរាល់សប្ដាហ៍នឹងមានបេក្ខជនម្នាក់ធ្លាក់ចេញពី កម្មវិធីដែលការសម្រេចនឹងត្រូវធ្វើឡើងតាមរយៈ ការបោះឆ្នោតរបស់បេក្ខជន ចូលរួមក្នុងកម្មវិធី រហូតដល់សប្ដាហ៍ទី ៩ទើបរកឃើញជ័យលាភី។

នៅសប្តាហ៍ក្រោយ បេក្ខជននឹងធ្វើការជាក្រុមម្តងទៀតតែ​ នឹងប្រកួតប្រជែងលើវិញ្ញាសាថ្មី គឺការលក់អាវយឺត ដែលរចនាផ្តោតសំខាន់ទៅលើល្ខោនបុរាណខ្មែរ។ វាគ្មិនដែលនឹងចូលរួមចែក រំលែកបទពិសោធន៍ គឺលោកសាស្រ្តាចារ្យ អោក ប៊ុនធឿន ព្រឹទ្ធបុរសរងមហាវិទ្យាល័យសិល្បៈ នាដសាស្រ្ត។

«មុខរបរខ្ញុំ» ចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងកាលពីថ្ងៃច័ន្ទទី០៤ កក្កដា ដោយផ្សាយជូនទស្សនា ជារៀងរាល់ថ្ងៃច័ន្ទដល់ សុក្រ វេលាម៉ោង៨ ដល់ម៉ោង ៨:៣០នាទីយប់ ដោយផ្តោតសំខាន់ទៅលើការ ប្រកួតប្រជែងពិតប្រាកដមួយទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម។

កម្មវិធីតម្រូវអោយបេក្ខជនចេះធ្វើការជាក្រុម ហើយក៏នឹង មានភ្ញៀវកិត្តិយសមកពីវិស័យខុសៗគ្នាចូលរួម និយាយពីបទពិសោធន៍ជីវិតពិតផងដែរ ខណៈបេក្ខជនទាំងអស់ត្រូវប្រឹងបញ្ចេញ សមត្ថភាពការងារ ប្រកួតប្រជែងគ្នាដើម្បីឆ្ពោះទៅឈ្នះរង្វាន់ ទឹកប្រាក់ចំនួន២០លានរៀល៕

ទស្សនាវីដេអូខ្លីរបស់កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកដែលមានអាសយដ្ឋាន៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកដំបូង

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកដំបូង

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកដំបូង

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកដំបូង

កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីររបស់ ភីអិនអិន ជម្រុះបេក្ខជនជាលើកដំបូង