ប្រជាជន​អាមេរិក​ចាយ​មួយ​ថ្ងៃ​​ ១,៦ លាន​ដុល្លារ​លើ​ហ្គេម​ Pokémon Go

ត្បិត​ថា​ហ្គេម​ Pokémon Go ទើប​តែ​ចេញ​​​ឲ្យ​លេង​ក្នុង​ប្រទេស​មួយ​ចំនួន​​ ប៉ុន្តែ​វា​​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​លើស​លប់​ពី​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ទាំង​នោះ។

 

ប្រជាជន​អាមេរិក​ចាយ​មួយ​ថ្ងៃ​​ ១,៦ លាន​ដុល្លារ​លើ​ហ្គេម​ Pokémon Go

 

បើ​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​វិភាគ​កម្មវិធី​ Sensor Tower បាន​ឲ្យ​ដឹង​ថា​ តែ​ក្នុង​​សហរដ្ឋអាមេរិក​មួយ​ អ្នក​​ប្រើ​ប្រាស់​​ហ្គេម​នេះ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS បាន​ចំណាយ​​ប្រមាណ​ ១,៦ លាន​ដុល្លារ​ ជា​រៀង​រាល់​ថ្ងៃ។ ហ្គេម​នេះ​ដាក់​ឲ្យ​​​ដំឡើង​​ឥត​គិត​លុយ​ទេ​ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​ចំណាយ​លុយ​ទិញ​របស់​របរ​នៅ​ក្នុង​ហ្គេម​ ដើម្បី​ឲ្យ​លេង​កាន់​តែ​​ជក់​ចិត្ត។

 

បច្ចុប្បន្ន​ Pokémon Go មាន​​​ដាក់​ឲ្យ​ប្រើ​ក្នុង​ប្រទេស​ចំនួន​បី​ប៉ុណ្ណោះ​ គឺ​ សហរដ្ឋអាមេរិក, អូស្រ្តាលី និង​ នូវែលហ្សេឡង់ ហើយ​កំពុង​បន្ត​ចែក​ចាយ​ទៅ​កាន់​​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អឺរ៉ុប។ ក្រុម​វិភាគ​លើ​កម្មវិធី​ទូរសព្ទ​មួយ​ទៀត​ឈ្មោះ​ថា​ App Annie បាន​ព្យាករណ៍​ថា ​Pokémon Go អាច​នឹង​រក​ចំណូល​បាន​ដល់​ទៅ​ ១​ ពាន់​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ៕​​​​​​

 

ចុច​អាន៖ ត្រឹម​ ​២​ថ្ងៃ​ ​ហ្គេម​ ​Pokemon Go​ ​ចំណេញ​ជាង​ ​៧​ ​ពាន់​លាន​ដុល្លារ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​