ឡានបុក​គេស្លាប់ហើយ​ ធ្វើមិន​ដឹង​

ខេត្តបាត់ដំបង ៖​ បុរស​​ម្នាក់​ត្រូវ​រថយន្ត​បុក​​​ស្លាប់ ខណៈ​​ធ្វើ​ដំណើរ​​​ដោយ​​ថ្មើ​រ​ជើង​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​​អណ្ដូង​​ចេញ សង្កាត់​​​អូរ​ចា ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​០៣ និង៣០​នាទី​​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៤ កក្កដា ២០១៦ រីឯ​រថយន្ត​​បង្ក​បាន​បន្ថែម​ល្បឿន​បើក​រត់​បាត់​ស្រមោល​ ។

​ជន​រង​គ្រោះដែល​​ឈ្មោះ​ចាន់ វែង ភេទប្រុស ​អាយុ​៣៧​ឆ្នាំ ​​មានទីលំ​នៅ​​​ក្នុងភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​ថ្មគោល​ ។ បើ​តាម​​មន្ត្រី​ចរាចរណ៍​​ដដែល​​​បញ្ជាក់​​ថា រថយន្ត​បង្ក​មិន​ត្រូវ​បាន​​គេ​ស្គាល់​ម៉ាក​ ឬ​ស្លាក​លេខ​នោះ​ទេ  ព្រោះ​ពេល​កើតហេតុ​ មិន​មាន​សាក្សី​ណា​ម្នាក់ ​បាន​ប្រទះ​ឃើញ​សកម្មភាព​​ឡើយ ​។

ប្រភព​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ​ គេ​​សង្ស័យ​រថយន្ត​បង្ក​នោះ​ បុក​ជន​រង​គ្រោះ​ពីក្រោយ ហើយ​បើក​រត់​តែ​ម្ដង ក្រោយ​ពី​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់ ​៕