នៅ សូ​នី​តា ចុះ​ចែក​មួក​ការពារ​សុវត្ថិភាព​ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​

នៅ សូ​នី​តា ចុះ​ចែក​មួក​ការពារ​សុវត្ថិភាព​ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​

ភ្នំពេញ ៖ មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្រស់​សោភា ​និង​ល្បីឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​នោះ​ទេ ​តារា​សម្ដែង​ស្រី​កញ្ញា នៅ សូ​នី​តា មួយ​រយៈ​ពេល​ចុង​ក្រោយនេះ ​បាន​ចាប់ផ្តើម​លេចធ្លោ​ផង​ដែរ​ជាមួយ​សកម្មភាព​មនុស្សធម៌​ចូលរួម​កិច្ចការ​សង្គម​ តាមរយៈ​ការចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​កុមារ​កំព្រា​ជាដើម​។ មិនតែប៉ុណ្ណោះ​កាលពី​មុន​នេះ​បន្តិច​កញ្ញា នៅ សូ​នី​តា និង​ក្រុមការងារ​ ក៏បាន​ចុះ​ចែក​មួក​ការពារ​សុវត្ថិភាព ​និង​ផ្សព្វផ្សាយ​ពី​ច្បាស់​ចរាចរណ៍​ដល់​អ្នក​ដំណើរ​ផង​ដែរ។

នៅ សូ​នី​តា ចុះ​ចែក​មួក​ការពារ​សុវត្ថិភាព​ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្ដែង​កញ្ញា នៅ សូ​នី​តា បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជា​មួយ​រូប​ជាច្រើន​សន្លឹក​ថា ថ្ងៃនេះ​បាន​ចូលរួម​ចែក​មួក​សុវត្ថិភាព​ ដោយ​ឥតគិតថ្លៃ​នៅ​ផ្លូវជាតិ​លេខ​៦ ក្នុង​កិច្ចការពារ​​សុវត្ថិភាព និង​ណែនាំ​ពី​ច្បាប់​ចរាចរណ៍​ជូន​ប្រជា​ពលរដ្ឋ ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​តាម​ដងផ្លូវ​។ សូម​អរគុណ​ចំពោះ​កងកម្លាំង​ការពារ​គ្រប់​ជាន់ថ្នាក់​ ដែល​ខំ​ចំណាយ​ពេលវេលា ដើម្បី​ឲ្យ​ក្រុមការងារ​សមាគម​សិល្បៈ​ជួយ​សង្គម ថត​បញ្ចប់​ប្រកបដោយ​ភាព​ជោគជ័យ។

នៅ សូ​នី​តា ចុះ​ចែក​មួក​ការពារ​សុវត្ថិភាព​ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​

តាមរយៈ​ការ​បង្ហាញ​សកម្មភាព​មនុស្សធម៌​បែបនេះ​របស់​កញ្ញា នៅ សូ​នី​តា វា​គឺជា​លើក​ទី​២​ហើយ​បន្ទាប់ពី​នាង​បាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នោះ។ យ៉ាងណាមិញ​ក្រោយពី​នាង​បាន​ទទួល​ផ្លែផ្កា​ពី​អាជីព​មួយ​នេះ​កញ្ញា នៅ សូ​នី​តា​ ក៏បាន​ងាក​មក​ធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​ការងារ​មនុស្សធម៌​ដំបូង​របស់​នាង ​គឺ​ការ​ចែករំលែក​ក្តី​ស្រលាញ់​តាមរយៈ​ការចែក​បាយ ​និង​ថវិកា​ខ្លះៗ​ដល់​ពលរដ្ឋ​ក្រីក្រ​ នាឱកាស​ថ្ងៃ​ខួបកំណើត​ ហើយ​លើក​ទី​២​នេះ ​តាមរយៈ​ការ​ចែក​មួក​សុវត្ថិភាព​ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍។

នៅ សូ​នី​តា ចុះ​ចែក​មួក​ការពារ​សុវត្ថិភាព​ និង​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​

តាមរយៈ​សកម្មភាព​បែប​នេះ​មាន​ទស្សនិកជន​ជាច្រើន​ បាន​សម្ដែង​ពី​ការ​កោត​សរសើរ​នឹង​សង្ឃឹមថា ថ្ងៃ​ខាងមុខ​ទៀត​ តារា​សម្ដែង​ស្រី​វ័យ​២៦​ឆ្នាំ​កញ្ញា នៅ សូ​នី​តា នឹង​បន្ត​សកម្មភាព​បែបនេះ ​ដើម្បី​រួម​ចំណែក​ជួយ​សង្គម ​និង​គំរូ​ល្អ​សម្រាប់​យុវជន​ខ្មែរ​៕