ក្រោយបែកបាក់ស្នេហា Tangmo Pattaratida តែងខ្លួនអស់ទាស់!

ថៃ៖ សម្រាប់តារាស្រីថៃនាង Tangmo Pattaratida ថ្មីៗនេះបន្ទាប់ពីបានដើរដល់ផ្លូវ បំបែកស្នេហ៍ជាមួយនឹងលោក Tono Pakin ដែលជាអតីតស្វាមីរួចមក នាងបានរស់នៅ ក្នុងសភាពជីវិតថ្មីមួយ ដែលប្រសើរជាងមុនឆ្ងាយណាស់។

ក្រោយពីបានចេញវីដេអូចម្រៀង បង្ហាញពីជីវិតផ្ទាល់របស់នាង កាលពីលើកមុននោះ ពេលនេះ នាងអាចធ្វើចិត្តបានល្អហើយ  ទោះបីជាពេលបច្ចុប្បន្ននាង  និងគាត់(លោក Pakin) រស់នៅក្នុងជីវិតដែលមានបែបផែនផ្សេងពីគ្នាក៏ដោយ។

ដោយសារតែទំនាក់ទំនងនេះ  វាហាក់បីដូចជាមានភាពស្រស់ស្អាត  និងកាន់តែប្រសើរជាងមុនទៅហើយ  ទើបក្នុងមួយរយៈពេលខ្លីចុងក្រោយនេះ  គេតែងសង្កេតឃើញនាងឧស្សាហ៍ចេញទៅខាងក្រៅដើរលេង  និងជួបជុំគ្នាជាមួយមិត្តភក្តិ ក្នុងសម្លៀកបំពាក់ស៊ិចស៊ី។

ចំណែកតារាចម្រៀងវ័យក្មេងលោក Tono វិញ  កាលពីពេលកន្លងទៅថ្មីៗនេះ បាន បង្ហាញឱ្យអ្នកគាំទ្រ និងសាធារណៈជនទូទៅដឹងដែរថា៖ “ក្រោយពីមានការប្រេះ ឆាដែលឈានដល់ថ្នាក់ ការចែកផ្លូវគ្នាដើរនេះ សម្រាប់រូបខ្ញុំផ្ទាល់យល់ថា វាបានក្លាយ ទៅជាបញ្ហាសាមញ្ញមួយទៅហើយរបស់មនុស្ស  ដែលត្រូវតែមានការជួបជុំ និងការ ព្រាត់ប្រាស់គ្នាជារឿងធម្មតា  បើមិនបានជួបគ្នាក៏ពួកយើង មិនបានបែកគ្នាដែរ។ ប៉ុន្តែនេះមិនមែនមានន័យថា ពួកយើងនឹងក្លាយទៅជាសត្រូវនឹងគ្នា ឬមានការស្អប់ខ្ពើមគ្នាទៅវិញទៅមកនោះដែរ ផ្ទុយទៅវិញពួកយើងនៅតែស្រលាញ់រាប់អានគ្នា  ប្រៀបដូចជាមិត្តភក្តិស្និទ្ធស្នាលម្នាក់ យ៉ាងដូច្នោះឯង ...”

គួររម្លឹកដែរថា ហេតុដែលធ្វើឱ្យគូរស្នេហ៍ទាំងពីរ​ បែកបាក់គ្នាយ៉ាងនេះដោយសារតែ លោក Tono ត្រូវជាស្វាមីនាងប្រកាសពេលឡើងឆាកតន្រ្តី "Wonder7 Concert" ថា រូបលោកនៅលីវ។ សម្តីរបស់គាត់នេះ អាចបញ្ជាក់បានថា នាង Tangmo និងរូបគាត់ គឺបានបែកបាក់គ្នាទៅហើយ ដែលជាហេតុ ធ្វើឲ្យនាងដាច់ចិត្តលេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចទេ ព្រោះត្រូវបានគេដឹកយកមកសង្រ្គោះ នៅមន្ទីរពេទ្យទាន់ពេលវេលា។ មួយរយៈចុងក្រោយនេះក៏មានមនុស្សជាច្រើន  បានយល់ឃើញថានាង Tangmo Pattaratida ហាក់កំពុងតែបានបង្កើត ទំនាក់ទំនងស្នេហាថ្មីជាមួយតារាប្រុសម្នាក់ទៀតគឺលោក Kantapong។ ប៉ុន្តែនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើទំនាក់ទំនងរវាងពួកគេទាំងពីរនាក់ អាចឈានដល់កម្រិតណានោះ៕

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload