វ៉ាន់ នី​ឡា ៖ ពេជ្រ​មួយ​គ្រាប់​ដែល​មាន​តម្លៃ​ គឺ​នៅ​តែ​មាន​តម្លៃ​ ទោះ​ត្រូវ​ធ្លាក់​ចូល​លាមក​ក៏ដោយ​

វ៉ាន់ នី​ឡា ៖ ពេជ្រ​មួយ​គ្រាប់​ដែល​មាន​តម្លៃ​ គឺ​នៅ​តែ​មាន​តម្លៃ​ ទោះ​ត្រូវ​ធ្លាក់​ចូល​លាមក​ក៏ដោយ​



ភ្នំពេញ ៖ គ្រាប់​ពេជ្រ​មួយ​គ្រាប់​ ដែល​មាន​តម្លៃ​ គឺ​វា​នៅ​តែ​មាន​តម្លៃ ​ទោះ​វា​ធ្លាប់​ធ្លាក់​ចូល​ក្នុង​លាមក​ក៏ដោយ ឲ្យ​តែ​យើង​ចេះ​យក​វា​មក​លាង​ជម្រះ​ឲ្យ​ស្អាត​ទៅ​ហើយ​ ពេលខ្លះ​វា​អាច​ក្លាយ​ជា​របស់​មាន​តម្លៃ​ជាង​មុន​ផង។ នេះ​ជា​សម្ដី​លើកឡើង ​ពី​សំណាក់​តារា​ស្រី​កញ្ញា វ៉ាន់ នី​ឡា បន្ទាប់​រូប​អាក្រាត​កាយ​របស់​នាង​ ត្រូវ​បាន​ជនអនាមិក​ទម្លាយ​ កាលពី​ថ្មីៗ​នេះ។

វ៉ាន់ នី​ឡា ៖ ពេជ្រ​មួយ​គ្រាប់​ដែល​មាន​តម្លៃ​ គឺ​នៅ​តែ​មាន​តម្លៃ​ ទោះ​ត្រូវ​ធ្លាក់​ចូល​លាមក​ក៏ដោយ​

ជាមួយ​ការ​លើកឡើង​ដូច្នេះ​តារា​ស្រី​កញ្ញា វ៉ាន នី​ឡា ក៏បាន​លើក​ការ​ប្រៀបធៀប ​រវាង​គ្រាប់​ពេជ្រ និង​គ្រាប់​គ្រួស​ដែរ​ថា បើ​យើង​និយាយ​ចំពោះ​គ្រាប់​គ្រួស​វិញ​ ទោះ​វា​ស្ថិត​នៅ​លើ​ធ្នើរ​ខ្ពស់​មិនដែល​ធ្លាប់​ប៉ះ​ដី​សោះ ​ក៏​វា​នៅតែ​មិន​សូវ​មាន​តម្លៃ​ដែរ។ ដូច្នេះ​កុំ​យក​បញ្ហា​នឹង​កំហុស​មករា​រាំងផ្លូវ​ដែល​ដើរ​រក​ភាព​ជោគជ័យ​ឫ​ដំណើរ​ទៅកាន់​សេចក្តីសុខ សុភមង្គល ឫ​ភាព​សុខដុមរមនា​របស់​យើង​ឲ្យ​សោះ ។

វ៉ាន់ នី​ឡា ៖ ពេជ្រ​មួយ​គ្រាប់​ដែល​មាន​តម្លៃ​ គឺ​នៅ​តែ​មាន​តម្លៃ​ ទោះ​ត្រូវ​ធ្លាក់​ចូល​លាមក​ក៏ដោយ​
តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​ភ្លេង​រីខ​ត​កញ្ញា វ៉ាន់ នី​ឡា បាន​បញ្ជាប់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ គ្មាន​មនុស្ស​ណា ​ដែល​មិន​ធ្លាប់​ធ្វើ​ខុស​នោះ​ទេ ​គ្មាន​មនុស្ស​ណា ​ដែល​ល្អឥតខ្ចោះ​នោះ​ទេ ​មានតែ​មនុស្ស​ដែល​ត្រូវ​កែប្រែ​ខ្លួន និង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ប្រសើរ​ជាង​មុន​។ ចំពោះ​មនុស្ស​ស្រី​ទាំងឡាយ ​ដែល​កំពុង​តែ​មាន​កំហុស សូម​កុំ​ចុះចាញ់ មក​ទីនេះ​ក្រោកឈរ​ជា​មួយ​នឹង​ខ្ញុំ អ្នកណា​មិន​ផ្ដល់​តម្លៃ​ឲ្យ​យើង ​វា​ជា​ការ​គិត​របស់​គេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​យើង​មិន​មែន​ជា​មនុស្ស​ដែល​ប្រកាន់​ភាព​រឹង​រុះ​ដឹង​ខុស​តែ​មិន​អាច​កែ​ទេ។

វ៉ាន់ នី​ឡា ៖ ពេជ្រ​មួយ​គ្រាប់​ដែល​មាន​តម្លៃ​ គឺ​នៅ​តែ​មាន​តម្លៃ​ ទោះ​ត្រូវ​ធ្លាក់​ចូល​លាមក​ក៏ដោយ​

កញ្ញា វ៉ាន់ នី​ឡា បាន​បន្ថែម​ថា មនុស្ស​ដែល​មាន​សេចក្ដីក្លាហាន​គឺ ហ៊ាន​គិត ហ៊ាន​ទទួល​ហ៊ាន​សម្រេច​ចិត្ត ហ៊ាន​និយាយ ហ៊ាន​ទទួលខុសត្រូវ​នូវ​រាល់​ទង្វើ​របស់​ខ្លួន ដែល​ទោះបីជា​លទ្ធផល​បែប​ណា​ក៏​ដោយ​ចុះ​ឲ្យ​តែ​ជា​មនុស្ស​ស្រី ​ទោះ​អ្នក​គឺជា​អ្វី ខ្ញុំ​នៅតែ​ផ្ដល់​តម្លៃ​ឲ្យ​អ្នក ដូចដែល​អ្នក​កំពុងតែ​ផ្ដល់​តម្លៃ​ឲ្យ​ខ្ញុំ​ដូចគ្នា៕
វ៉ាន់ នី​ឡា ៖ ពេជ្រ​មួយ​គ្រាប់​ដែល​មាន​តម្លៃ​ គឺ​នៅ​តែ​មាន​តម្លៃ​ ទោះ​ត្រូវ​ធ្លាក់​ចូល​លាមក​ក៏ដោយ​
វ៉ាន់ នី​ឡា ៖ ពេជ្រ​មួយ​គ្រាប់​ដែល​មាន​តម្លៃ​ គឺ​នៅ​តែ​មាន​តម្លៃ​ ទោះ​ត្រូវ​ធ្លាក់​ចូល​លាមក​ក៏ដោយ​