រដ្ឋាភិបាលចិន ជំរុញឲ្យផ្អាកការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅកូរ៉េខាងត្បូង

(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃពុធនេះ បានជំរុញឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ផ្អាកការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល របស់សហរដ្ឋអាមេរិក THAAD នៅលើទឹកដីកូរ៉េខាងត្បូង។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី១៣ ខែកក្កដានេះ។

នៅថ្ងៃនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយប្រព័ន្ធការពារ គ្រាប់មីស៊ីល សហរដ្ឋអាមេរិក ដែលគេហៅឈ្មោះថា THAAD នៅតំបន់ភាគខាងត្បូង ឆៀងខាងកើតប្រទេស បើទោះបីជាមានការបន្ត ប្រឆាំងពីបណ្តាប្រទេសជិតខាងក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានលើកឡើងថា ការដាក់ពង្រាយ THAAD នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង លើតុល្យភាពយុទ្ធសាស្ត្រ នៅក្នុងតំបន់ ព្រមទាំងផលប្រយោជន៍សន្តិសុខយុទ្ធសាស្ត្រ នៃបណ្តាប្រទេសក្នុងតំបន់ក្នុងនោះរួមទាំង ចិនផងដែរ។

លោកបន្ថែមថា ការដាក់ពង្រាយនេះ ក៏បានបំពានកិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាសន្តិសុខ និងស្ថេរភាព នៅឧបទ្វីបកូរ៉េហើយលោក បញ្ជាក់ជាថ្មីថា ចិនប្រឆាំងយ៉ាងខ្លាំង ចំពោះចលនានេះ។ លោកព្រមានថា ចិននឹងចាត់វិធានការសំខាន់មួយ ដើម្បីការពារផលប្រយោជន៍ របស់ខ្លួន ប្រសិនបើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនបញ្ឈប់ការដាក់ពង្រាយនេះ៕

ប្រភពៈ freshnewsasia


Related Posts

រដ្ឋាភិបាលចិន ជំរុញឲ្យផ្អាកការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅកូរ៉េខាងត្បូង

Goodbye David Cameron !

រដ្ឋាភិបាលចិន ជំរុញឲ្យផ្អាកការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅកូរ៉េខាងត្បូង

ស្ត្រី​ម្នាក់​វង្វេង​ក្នុងព្រៃ សំណាង​នៅមាន​ជីវិត​ដោយសារ​ផឹកទឹក​ដោះ​ខ្លួនឯង​

រដ្ឋាភិបាលចិន ជំរុញឲ្យផ្អាកការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅកូរ៉េខាងត្បូង

លោក​ Sanders គាំទ្រ​លោក​ស្រី​ Clinton សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក