សៀន សុភក្ត្រា ​ប្ដេជ្ញា​ចិត្ត​ជួយ​កម្ពុជា​ឡើង​វគ្គ​បន្ទាប់ មិន​ឱ្យ​ប្រទេស​ជាតិ​អស់​សង្ឃឹម

ខ្សែ​ប្រយុទ្ធ​ សៀន សុភក្ត្រា ​ដែល​រក​បាន​២​គ្រាប់​កាល​ពី​យប់​មិញ ​បាន​តាំង​ចិត្ត​ថា​រូបគេ​​និង​មិត្ត​រួម​ក្រុម​ទាំង​អស់​នឹង​ជួយ​ក្រុម​កម្ពុជា​ឱ្យ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF Youth Championship U16 ​នេះ ដោយ​មិន​ឱ្យ​ប្រទេស​ជាតិ​អស់​សង្ឃឹម​ទេ។

 

 សៀន សុភក្ត្រា ​ប្ដេជ្ញា​ចិត្ត​ជួយ​កម្ពុជា​ឡើង​វគ្គ​បន្ទាប់ មិន​ឱ្យ​ប្រទេស​ជាតិ​អស់​សង្ឃឹមសៀន សុភក្ត្រា

 

កម្ពុជា​បាន​ឈ្នះ​២​ប្រកួត​ជាប់​គ្នា​ហើយ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល B ​បន្ទាប់​ពី​ឈ្នះ​ក្រុម​ឡាវ ៣-១ ​និង​យប់មិញ​នេះ​យក​ឈ្នះ​ក្រុម​ប្រ៊ុយណេ​ដោយ​លទ្ធផល ២-០ ​ទៀត ដោយ​កីឡាករ​ សៀន សុភក្ត្រា ​ជា​អ្នក​ធ្វើ​បាន​សម្រេច​ទាំង​២​គ្រាប់។ ​ក្រោយ​ជ័យជម្នះ​នេះ​ដែរ ខ្សែ​ប្រយុទ្ធ​ដែល​ទើប​តែ​បង្ហាញ​ខ្លួន​ឱ្យ U16 ​កម្ពុជា​ឆ្នាំ​នេះ ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​អាច​ជួយ​ក្រុម​ឡើង​វគ្គ​បន្ត​បាន ដើម្បី​បង្កើត​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​កម្ពុជា ។

 

“បាទ! បង ​ខ្ញុំ​មាន​ការ​ជឿជាក់​ថា​យើង​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់ ហើយ​យើង​ប្ដេជ្ញា​ថា​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព មិន​ឱ្យ​ប្រទេស​ជាតិ​បាក់​មុខ​ទេ”។ សម្ដី​យ៉ាង​ខ្លី​និង​មាន​ន័យ​របស់ សុភក្ត្រា ។

 

 សៀន សុភក្ត្រា ​ប្ដេជ្ញា​ចិត្ត​ជួយ​កម្ពុជា​ឡើង​វគ្គ​បន្ទាប់ មិន​ឱ្យ​ប្រទេស​ជាតិ​អស់​សង្ឃឹម សៀន សុភក្ត្រា ប្រជែង​យក​បាល់​ជាមួយ​កីឡាករ​ប្រ៊ុយណេ

 

​ក្រុម​កម្ពុជា​នៅ​ពូល B ​ជាមួយ​ក្រុម​ប្រ៊ុយណេ ឡាវ ទីម័រ និង​ថៃ ។ ដោយ​កម្ពុជា​ប្រកួត​បាន​២​ប្រកួត​ហើយ ឈ្នះ​ទាំង​ពីរ​ប្រកួត ​នៅ​ឡើយ​តែ​២​ប្រកួត​ទៀត​ដែល​ត្រូវ​ប៉ះ​ជាមួយ U16 ថៃ នា​ថ្ងៃ​ទី១៧ ខែ​កក្កដា និង​ថ្ងៃ​ទី១៩ ខែ​កក្កដា ​ឆ្នាំ​២០១៦ ប៉ះ​ជើង​ខ្លាំង​ U16 ទីម័រខាងកើត​៕

 

អត្ថបទ៖ មុន្នី រម្យ