កម្មវិធី «​មុខរបរ​ខ្ញុំ​» រដូវ​កាល​ទី​២ ​របស់ PNN ជម្រុះ​បេក្ខជន​ជា​លើក​ដំបូង យប់​ថ្ងៃ​សុក្រ​នេះ

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) នឹង​បោះឆ្នោត​ជម្រុះ​បេក្ខជន​ជា​លើក​ដំបូង​បង្អស់​នៅ​យប់​ថ្ងៃ​សុក្រ​នេះ។

 

សប្តាហ៍​នេះ បេក្ខជន​ទាំង​១០​រូប បាន​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​លើ​ប្រធាន​បទ​នៃ​ការ​លក់​កាហ្វេ​ចល័ត «Mobile Coffee»។ ក្នុង​នោះ​លោក យ៉ែម ឈីម ស្ថាបនិក និង​អ្នក​គ្រប់គ្រង​ទូទៅ​របស់​អាជីវកម្ម​កាហ្វេ​ចល័ត Mobile Coffee ក៏​បាន​ចូលរួម​ចែករំលែក​បទពិសោធន៍​ទៅ​ដល់​បេក្ខជន​ទាំង​១០​រូប​ផង​ដែរ។

 

កម្មវិធី «​មុខរបរ​ខ្ញុំ​» រដូវ​កាល​ទី​២ ​របស់ PNN ជម្រុះ​បេក្ខជន​ជា​លើក​ដំបូង យប់​ថ្ងៃ​សុក្រ​នេះ

 

បេក្ខជន​ទាំងអស់​ត្រូវ​បាន​បែង​ចែក​ចេញ​ជា​២​ក្រុម ដោយ​ក្នុង​មួយ​ក្រុម​មាន​សមាជិក​៥​នាក់ ហើយ​តម្រូវ​ឲ្យ​មាន​ការ​លក់​កាហ្វេ​នៅ​លើ​ទីតាំង​ចំនួន​២ ដែល​ទី​តាំង​ទី​១​ នៅ​ក្បែរ​វិមាន​ឯករាជ្យ និង​ទី​២​ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល។

 

«​មុខរបរ​ខ្ញុំ​» រដូវ​កាល​ទី​២នេះ​ មាន​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​១០​នាក់​ដើម្បី​ក្លាយ​ជា​អ្នក​ជំនួញ​ឆ្នើម​។ បេក្ខជន​ទាំង​១០​រូប សុទ្ធ​សឹង​តែ​មាន​បទ​ពិសោធន៍​លើ​អាជីវកម្ម​ក្នុង​ជីវិត​ពិត​របស់​ពួកគេ ក៏​ដូចជា​និសិត្ស​បញ្ចប់​ថ្នាក់​ឧត្តមសិក្សា​ផ្នែក​ពាណិជ្ជកម្ម​ជា​ដើម។​

កាលពី​សប្តាហ៍​មុន​ទូរទស្សនិកជន​បាន​ទស្សនា​រួច​មក​ហើយ​ពី​ជីវប្រវត្តិ​របស់​បេក្ខជន-បេក្ខនារី​ទាំង​១០​រូប​របស់​កម្មវិធី «​មុខរបរ​ខ្ញុំ​» រដូវ​កាល​ទី​២។ បេក្ខជន​ទាំង​១០​រូប​នោះ ​រួម​មាន បេក្ខជន ជ័យ មាន​លាភ បេក្ខនារី ឡេង រដ្ឋា បេក្ខនារី កែវ សិរីរត្នន៍ បេក្ខជន សែស សុភ័ក្ត្រ បេក្ខជន លី រនី បេក្ខនារី ថន សុភី បេក្ខជន សា សុវណ្ឌី បេក្ខជន យិន ឈឿន បេក្ខនារី អ៊ួយ សុគន្ធា និង​បេក្ខជន លូ យូវ។

 

មនុស្ស​មួយ​ចំនួន​គិត​ថា សប្តាហ៍​ដំបូង​នេះ បេក្ខជន​ដែល​ទំនង​នឹង​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​ឲ្យ​ចាក​ចេញ​អាច​ជា​បេក្ខជន សា សុវណ្ណឌី, អ៊ួយ សុគន្ធា ឬ​ថន សុភី។

 

កម្មវិធី «​មុខរបរ​ខ្ញុំ​» រដូវ​កាល​ទី​២ ​របស់ PNN ជម្រុះ​បេក្ខជន​ជា​លើក​ដំបូង យប់​ថ្ងៃ​សុក្រ​នេះ

 

«​មុខរបរ​ខ្ញុំ​» នៅ​រៀងរាល់​សប្ដាហ៍​នឹង​មាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ដែល​ការ​សម្រេច​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​របស់​បេក្ខជន​ចូលរួម​ក្នុង​កម្មវិធី រហូត​ដល់​សប្ដាហ៍​ទី​៩​ទើប​រក​ឃើញ​ជយលាភី។ នៅ​សប្តាហ៍​ក្រោយ បេក្ខជន​នឹង​ធ្វើការ​ជា​ក្រុម​ម្តង​ទៀត​តែ​នឹង​ប្រកួតប្រជែង​លើ​វិញ្ញាសា​ថ្មី គឺ​ការ​លក់​អាវ​យឺត​ដែល​រចនា​ផ្តោត​សំខាន់​ទៅ​លើ​ល្ខោន​បុរាណ​ខ្មែរ។ វាគ្មិន​ដែល​នឹង​ចូលរួម​ចែក រំលែក​បទពិសោធន៍​គឺ​លោក​សាស្ត្រាចារ្យ អោក ប៊ុនធឿន ព្រឹទ្ធបុរស​រង​មហា​វិទ្យាល័យ​សិល្បៈ នាដ​សាស្ត្រ។

 

«​មុខរបរ​ខ្ញុំ​» ចាប់​ផ្តើម​ចាក់​ផ្សាយ​ជា​លើកដំបូង​កាលពី​ថ្ងៃ​ចន្ទ​ ទី៤-កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា ជា​រៀង​រាល់​ថ្ងៃ​ចន្ទ​ ដល់​សុក្រ វេលា​ម៉ោង​ ៨ ដល់​ម៉ោង ៨:៣០ ​យប់ ដោយ​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើការ​ជា​ក្រុម ហើយ​ក៏​នឹង​មាន​ភ្ញៀវកិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូលរួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំងអស់​ត្រូវ​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​រង្វាន់​ទឹក​ប្រាក់ ​២០​ លាន​រៀល។

 

ទស្សនា​វីដេអូ​ខ្លី​របស់​កម្មវិធី «​មុខរបរ​ខ្ញុំ​» រដូវ​កាល​ទី​២ សូម​ចូល​ផេក www.facebook.com/PNNMyPlace ៕

 

កម្មវិធី «​មុខរបរ​ខ្ញុំ​» រដូវ​កាល​ទី​២ ​របស់ PNN ជម្រុះ​បេក្ខជន​ជា​លើក​ដំបូង យប់​ថ្ងៃ​សុក្រ​នេះ

 

កម្មវិធី «​មុខរបរ​ខ្ញុំ​» រដូវ​កាល​ទី​២ ​របស់ PNN ជម្រុះ​បេក្ខជន​ជា​លើក​ដំបូង យប់​ថ្ងៃ​សុក្រ​នេះ

 

កម្មវិធី «​មុខរបរ​ខ្ញុំ​» រដូវ​កាល​ទី​២ ​របស់ PNN ជម្រុះ​បេក្ខជន​ជា​លើក​ដំបូង យប់​ថ្ងៃ​សុក្រ​នេះ

 

អត្ថបទ៖ ពាណិជ្ជកម្ម