«​ថៃ​ល័​រ ស្វ៊ី​ស » តារា​ស្រីរក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​លោក

ទស្សនាវដ្តី​ល្បីឈ្មោះ​របស់​អា​មេ​រិ​ក Forbes កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នាង​ថៃ​ល័​រ ស្វ៊ី​ស គឺជា​តារា​ស្រី​រក​ចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​លោក ។ តារាចម្រៀង​វ័យ​២៦​ឆ្នាំ​រូប​នេះ​រក​ចំណូល​បាន​១៧០​លាន​ដុល្លារ ធ្វើ​ឱ្យ​នាង​ស្ថិត​ក្នុង​កំពូល​តារា​នៃ​បញ្ជី​តារាង​១០០​នាក់​ដែល​រក​ចំណូល​បាន​ច្រើន​ជាងគេ​ប្រចាំឆ្នាំ​២០១៦ ។

ការ​រក​ចំណូល​របស់​នាង​ថៃ​ល័​រ ស្វ៊ី​ស បាន​មក​ពី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍ World Tour ដែល​មាន​អាល់​ប៊ុ​ម​ចម្រៀង​១៩៨៩ និង​ការ​ឧបត្ថម្ភ​ជា​ពី​ក្រុមហ៊ុន Coca-Cola, Keds និង​ក្រុមហ៊ុន Apple ផង​ដែរ ។  ម្ចាស់​បទ Shake It Off ដែល​បច្ចុប្បន្ន​កំពុង​តែ​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​តារា​សម្តែង​វ័យ​៣៥ ឆ្នាំ​លោក​ថម ហ៊ី​ដល​សុ​ន រក​ចំណូល​បាន​ច្រើន​ជាង​ពីរ​ដង​នៃ​ប្រាក់​ចំណូល​របស់​នាង​ប្រមាណ​ជា​៨០​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

ដោយឡែក​ក្រុម​ចម្រៀង​បុរស One Direction ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២​មាន​ប្រាក់​ចំណូល​១១០​លាន​ដុល្លារ ។ លោក Kevin Hart ចំណាត់ថ្នាក់​ទី​៦ ប្រាក់​ចំណូល​៨៧,៥ លាន​ដុល្លារ ។ លោក Howard Sterm ចំណាត់​ថា្ន​ក់​ទី​៧ មាន​ប្រាក់​ចំណូល​៨៥​លាន​ដុល្លារ ។ នាង Adele ម្ចាស់​បទ Hello ចំណាត់ថ្នាក់​ទី ៩ ប្រាក់​ចំណូល​៨០,៥​លាន​ដុល្លារ ។ នាង​ម៉ា​ដូ​ណា​ចំណាត់ថ្នាក់​ទី​១២ មាន​ប្រាក់​ចំណូល​៧៦,៥ លាន​ដុល្លារ ។ នាង​រី​ហាន​ណា ចំណាត់ថ្នាក់​ទី ១២ ប្រាក់​ចំណូល​៧៥​លាន​ដុល្លារ និង​នាង Kate Perry ជាប់​លេខ​៦៣ មាន​ចំណូល​៤១​លាន​ដុល្លារ ៕