អស្ចារ្យ​! ក្មេងប្រុស​ម្នាក់​ប្រើ​រាងកាយ​ឆក់​លោហៈ ដូច​មេដែក​អ៊ីចឹង (​មាន​វីដេអូ​)

6 Videos


ក្មេងប្រុសជនជាតិតួកគីអាយុ ៩ ឆ្នាំម្នាក់បានអះអាងថារាងកាយរបស់គេគឺជាមេដេកដែលអាចស្រូបយកសារធាតុលោហៈផ្សេងៗទៀតបានយ៉ាងងាយ ។

P9

អស្ចារ្យ​! ក្មេងប្រុស​ម្នាក់​ប្រើ​រាងកាយ​ឆក់​លោហៈ ដូច​មេដែក​អ៊ីចឹង (​មាន​វីដេអូ​)

យោងតាមប្រពភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះមានឈ្មោះ Mehmet សព្វថ្ងៃគេរស់នៅជាមួយម្ដាយឪពុកក្នុងទីក្រុង Antalya ភាគនិរតីនៃប្រទេសតួកគី ។ វីដេអូឃ្លីបខាងក្រោមបានបង្ហាញឲ្យឃើញថាកុមារ Mehmet ពិតជាមានសមត្ថភាពពិសេសពិតប្រកដមែនក្នុងការស្រូបសារធាតុលោហៈផ្សេងៗមិនឲ្យជ្រុះចេញពីលើខ្លួនរបស់គេដែលមើលទៅប្រៀបដូចជាខ្លួនរបស់គេជាមេដែកយ៉ាងដូច្នេះដែរ ។

អស្ចារ្យ​! ក្មេងប្រុស​ម្នាក់​ប្រើ​រាងកាយ​ឆក់​លោហៈ ដូច​មេដែក​អ៊ីចឹង (​មាន​វីដេអូ​)

ឪពុកម្ដាយរបស់ Mehmet បាននិយាយថា កូនរបស់គាត់ទទួលបានសមត្ថភាពពិសេសនេះគឺជាការប្រឹងប្រែងរបស់គេរយៈពេលពេញមួយថ្ងៃបន្ទាប់ពីបានមើលកម្មវិធីទទូរទស្សន៍មួយដែលគេសម្ដែងមានលក្ខណៈស្រដៀងគ្នានេះ ។ ជាមួយគ្នានេះក្មេងប្រុស Mehmet បាននិយាយថា រាងកាយគេមិនត្រឹមតែអាចឆកលោហៈតូចៗតែប៉ុណ្ណោះទេ សូម្បីតែ វីស ចានគោះបារី និង ទូរស័ព្ទដែលមានសារធាតុលោហៈ និង វត្ថុធ្វើពីលោហៈដទៃទៀត ក៏រាងកាយរបស់គេអាចឆក់ជាប់ដែរ ។

អស្ចារ្យ​! ក្មេងប្រុស​ម្នាក់​ប្រើ​រាងកាយ​ឆក់​លោហៈ ដូច​មេដែក​អ៊ីចឹង (​មាន​វីដេអូ​)

Mehmet ថែមទាំងបាននិយាយទៀតថា «ខ្ញុំបានមើលឃើញខ្លួនខ្ញុំជាមនុស្សអស្ចារ្យម្នាក់ព្រោះរាល់ពេលដែលខ្ញុំខឹងម្ដងៗ គឺកម្លាំងម៉ាញ៉េទិកក្នុងខ្លួនរបស់ខ្ញុំក៏ចាប់ផ្ដើមខ្លាំងឡើងៗដែរ» ៕ (ប្រភព៖ ឌាលលីមែល) កុសល

អស្ចារ្យ​! ក្មេងប្រុស​ម្នាក់​ប្រើ​រាងកាយ​ឆក់​លោហៈ ដូច​មេដែក​អ៊ីចឹង (​មាន​វីដេអូ​)