យក​ញញួរ​ដុំ​ម៉ា​ហត់​ អេក្រង់​នៅ​តែ​​គ្មាន​ស្នាម​បែក​ប្រេះ​

គណនី​ YouTube ដ៏​ល្បី​ល្បាញ​មួយ​បាន​បង្ហោះ​វីដេអូ​ តេស្ត​សមត្ថភាព​បន្ទះ​ការពារ​អេក្រង់​ទូរសព្ទ​ ដោយ​យក​ញញួរ​ដុំ​​​យ៉ាង​​ចាស់​ដៃ។

 

 

ក្រោយ​ពី​តេស្ត​​ដោយ​យក​ញញួរ​ដុំ​ឡើង​ហត់​រួច​មក​ ឃើញ​ថា​អេក្រង់​ទូរសព្ទ​​គ្មាន​ការ​បែក​ប្រេះ​ស្រាំ​ឡើយ​ ​ហើយ​​សូម្បី​​តែ​ស្នាម​ឆ្កូត​បន្តិច​ក៏​គ្មាន​ដែរ។ តាម​ការ​​បង្ហាញ​ក្នុង​វីដេអូ​ បន្ទះ​ការពារ​អេក្រង់​ទូរសព្ទ​នេះ​ ជា​ផលិតផល​របស់​ក្រុមហ៊ុន​ IN1​​ ផលិត​ដោយ​​ប្រើ​បច្ចេកវិទ្យា​ណាណូ។ បន្ទះ​ការពារ​​អាច​ប្រើ​ជា​មួយ​ iPhone 6, 6s, 6 Plus, 6s Plus, SE និង​ Galaxy S7 ដោយ​មាន​លក់​លើ​វិបសាយ​ Amazon៕​​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ iPhone 7 ត្បិត​ថា​ស្ដើង​ជាង​មុន​តែ​​អាច​មាន​ថាមពល​ថ្ម​ដល់​​ 1960 mAh​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ YouTube​​​​