បារាំងថា ៖ កម្ពុជាមាន​ការរីកចម្រើន​ឆាប់​រហ័ស​

រាជធានីភ្នំពេញ ៖ មន្ត្រី​នៃ​ទីក្រុង​Toulouse នៃ​ប្រទេស​បារាំង ​បាន​ធ្វើការ​សរសើរ​​កម្ពុជា​ថា​ មានការ​រីក​ចម្រើន​​ឆាប់រហ័ស និង​សន្យា​​​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​រវាង​យុវជន​នៃ​ប្រទេស​ទាំង​២​ឱ្យ​​កាន់តែ​ល្អ​ថែម​​ទៀត ។

ការ​សរសើរ​កម្ពុជា​​ពី​មន្ត្រី​នៃ​ប្រទេស​បារាំង​ និង​ការ​សន្យា​ជួយ​នេះ​ ធ្វើ​ឡើង​ក្នុងខណៈ​​ដែល​គណបក្សប្រឆាំង​កំពុង​តែ​ដើរ ​Lobby បរ​ទេស និយាយ​កុហក​បរទេស​ពី​រឿង​អាក្រក់​ៗ​នៅ​កម្ពុជា ​ក្នុង​ការ​កេង​ចំណេញ​នយោបាយ និង​ទាមទារឱ្យ​​ផ្តាច់ជំនួយ​នោះ​ទៅ​វិញ ។

សូម​ជ​ម្រាប​ថា ​ការ​ឃើញ​ពី​ភាព​រីក​ចម្រើន​នេះ ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​ក្រុមការងារ​យុវជន​ប្រចាំ​ទ្វីបអឺរ៉ុប ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​ពិភាក្សា​កា​ងារជាមួយ លោក Jean-Claude DARDELET អភិបាលរងក្រុង Toulouse និង​លោក Aviv ZONABEND ប្រធាន​ក្រុមប្រឹក្សា ទីក្រុង Toulouse ប្រទេសបារាំង កាលពី​ថ្មី​ៗ​នេះ ។​

នៅ​ក្នុង​ឱកាស​នោះ​ លោក​ចែ​ម វិ​ឌ្យ៉ា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង និងលោកហួត ហាក់ ក៏​បាន​ជម្រាប​​ជូន​ភាគី​បារាំង អំពី​គោលបំណង​នៃ​ដំណើរ​បេសកកម្មរបស់​ក្រុមការងារ​យុវជន​ប្រចាំ​ទ្វីប​អឺ​រ៉ុប​​អំពី​សារសំខាន់​នៃ​តួនាទី​យុវជន​ ក្នុង​ការ​ចូលរួម​អភិ​វឌ្ឍ​ប្រទេស​ជាតិ និង​សភាព​ការណ៍​​វិ​វត្ត​ន៏​រីកចម្រើន​របស់​កម្ពុជា​លើ​គ្រប់​វិស័យ ជា​ពិសេស​ការ​រីក​ចំរើន​ខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជ​កម្ម ទេសចរ​ណ៍ ។

ជាមួយ​នេះ​ដែរ​ ភាគី​បារាំង​ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​សមិទ្ធផល​ធំ​ៗ​ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន និង​សន្យា​ធ្វើ​កិច្ច​សហ​ប្រប​ត្តិ​ការ​ជាមួយ​គ្នា​លើ​ការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច យុវជន​ផង​ដែរ ​៕