ទាម​ទារ​សង់​​ផ្សារ​ថ្មី​បាន​ឆាប់​

ខេត្តក្រចេះ ៖ ​មិន​ត្រឹមតែ​បាន​នាំ​គ្នា​លើក​បដា​នៅ​តាម​តូប​លក់ដូរ​ដែល​​សំបូរ​​ទៅ​ដោយ​ភក់ជ្រាំ​នីមួយ​ៗ ​ក្នុង​ជំហរ​គាំទ្រ​គម្រោង​ អភិ​វឌ្ឍន៍ ​និង​ស្នើ​ឱ្យ​​អាជ្ញាធរ​ព​ន្លឿ​ន​គម្រោងការ​អភិវឌ្ឍន៍​ឱ្យ​ទាន់​រដូវវស្សា​ឆ្នាំ​នេះ​ ។  អាជីវក​ទាំង​ចំនួន​ជាង​១០០​នាក់ ​ក្នុង​ចំណោម​អាជីវករ​ជាង​៤០០​នាក់ ​ដែល​ឈរ​លើ​ជំហរ​គាំទ្រ​ការ​អភិវឌ្ឍន៍​ផ្សារ​អូរ​ប្ញ​ស្សី​ពេញ​មួយ​ថ្ងៃ​ទី​១៣ កក្កដា បាន​បន្ត​នាំ​គ្នា​លើក​បដា​ដល់​មុខ​សាលាខេត្ត ដើម្បី​ទាមទារ​ស្នើរ​សុំឱ្យ​​អាជ្ញាធរ​ព​ន្លឿ​ន ការ​សាងសង់​ផ្សារ​មួយ​នេះ ​ទៅ​តាម​ផែនការ​របស់​គម្រោង​ ព្រោះ​កន្លងមក​​​មាន​ការ​យឺតយ៉ាវ​ពេក ​។

ផ្សារ​អូរ​ប្ញ​ស្សី​ដែល​គេ​ចាត់​ទុក​ថា ជា​ផ្ទះផ្សារ​គ្មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​កខ្វក់ គ្មាន​អនាម័យ សម្បូរ​ទៅ​ដោយ​ភក់ជ្រាំ​ទាំង​រដូវប្រាំង​ ក៏​ដូច​ជា​រដូវវស្សា ​។ ការ​លក់ដូរ​និង​រស់​នៅ​ដោយ​របៀប​នេះ​ ក៏​ត្រូវ​បាន​គេ​មើលឃើញ​​ថា កើត​មាន​ឡើង​រយះ​ពេល​រាប់​សិប​ឆ្នាំ​​ដោយ កាល​ណោះ​អាជីវករ​មួយ​ចំនួន ​បាន​ធ្វើ​កិច្ចសន្យាខ្ចី​ដី​រដ្ឋ​តំបន់​ផ្សារ​នេះ​រស់នៅ និង​ប្រគល់​ឲ្យ​រដ្ឋ​វិញ​ នៅ​ពេល​ដែល​ត្រូវការ​ ។ តែ​ក្រោយមក​ពលរដ្ឋ​ក៏​បាន​ធ្វើការ​លក់ដូរ​ត​ៗ​គ្នា​ក្លាយជា​ផ្ទះ ផ្សារ​គ្មាន​អនាម័យ និង​សណ្តាប់ធ្នាប់​បែប​នេះ​។

នៅ​ស្រប​ពេល​ដែល​ក្រុម​អាជីវករ​មួយ​ចំនួន​តូច នៅ​តែ​មាន​ជំហរ​ជំទាស់​ហើយ​ក៏​តែង តែ​រារាំង​ជាមួយ​និង​គំរោងការ​អភិវឌ្ឍន៍​សព្វថ្ងៃ ទើប​មាន​អាជីវករ​ចំនួន​ជា​ច្រើ​រយ​នាក់​បាន​ចេញ​មុខ​លើក​បដាស​រ​សេរ​ជា​អក្សរ ​ក្នុង​ន័យ​គាំទ្រ​គំរោង​សាងសង់​ផ្សារ​មួយ​នេះ​ ។
រៀប​រាប់​ឲ្យ​ដឹង​ទាំង​នៅ​ក្នុង​ផ្សារ​ដែល​កំពុង​លក់ដូរ ក៏​ដូច​ជា​នៅ​និង​មុខ​សាលាខេត្ត ក្រចេះ​នៅ​ថ្ងៃ​ទី​១៣​កក្កដា ក្រុម​អាជីវក​រទាំង​ចំនួន​ជា​​ច្រើន​រយ​នាក់​នោះ បាន​រៀបរាប់ ប្រហាក់ប្រហែល​គ្នា ដោយ​សម្តែង​ការ​គាំទ្រ​ពេញទំហឹង​លើ​គំរោង​សាងសង់​និង​ស្នើរ​ឲ្យ អាជ្ញា​ធរ​​ព​ន្លឿ​ន​ការ​សាង់សង់ ឲ្យ​ដូច​ការ​សន្យា​ថា​ការ​សង​សង់​និង​សម្រេច​ឲ្យ​រួចរាល់​ក្នុង អំឡុង​រយះ​ពេល​៨​ខែ ហើយ​ក៏​កុំ​ជឿ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អាជីវករ​មួយ​ក្តាប់​តូច​ទាំង នោះ ព្រោះ​រដូវវស្សា​ចូល​មក​ដល់​ធ្វើ​ឲ្យ​ពួក​គាត់​ទាំងអស់​ពិបាក​និង​លក់ដូរ​។

តប​ទៅ​តាម​ការ​ទទូច​ស្នើរ​របស់​អាជីវក​រទាំង​ចំនួ​ន​ជា​ច្រើ​រយ​នាក់​នេះ នាយក​រដ្ឋបាល​សាលាខេត្ត​ និង​ជា​អ្នកនាំពាក្យ​សាលា​ខេត្ត​ក្រចេះ លោកស្រីសុភាពបាន​បញ្ជាក់​​​​ថា អាជ្ញាធរ​បាន​​ជម្រុញ​ឱ្យ​ពួក​គាត់​នៅ​ធ្វើ​លិខិតស្នើរ​សុំ​ឱ្យ​​បាន​ត្រឹមត្រូវ ​ដើម្បី​ដាក់​ជូន​លោក​អភិបាលខេត្ត​ ដើម្បី​ឱ្យ​ស្រប​ពេល​ ដែល​គម្រោង​​សាងសង់​ផ្សារ​អូរ​ប្ញស្សី របស់​អាជ្ញាធរ​បាន​និង​កំពុង​អភិវឌ្ឍន៍ ដើម្បី​កែប្រែ​តំបន់​ផ្សារ​នោះ​ឱ្យ​​មាន​សោ​ភណ្ឌភាព អាជ្ញាធរ​និង​ព្យាយាម​សម្របសម្រួល​ក្រុម​អាជីវករឱ្យ​​ស្រុះស្រួល​គ្នា​ដើម្បី​ចូលរួម​អភិវឌ្ឍន៍ទាំង
អស់​គ្នា។