កំពុង​លក់ដូរ​សុខ​ៗ គេ​មក​ព័ទ្ធ

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ភាគច្រើន ជា​ឣ្ន​ក​រកស៊ី​លក់ដូរ​អីវ៉ាន់​តាម​បណ្តោយ​ផ្លូវ​១​ខ្សែ​ខាងលិច​រោងចក្រ​សា​ប្រ៑ី​ណា​បាន​រាយ​ការ​ថា ម្ចាស់​ដី និង​ឣា​ជ្ញា​ធរ​បាន​ឃុបឃិត​គ្នា​ដាក់​បង្គោលរបង​លួស​ព័ទ្ធ​យក​ដី​ចំណី​ផ្លូវ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ២០១៦ ស្ត្រី​មួយ​រូប​ដែល​ជា​ឣ្ន​ក​លក់ដូរ​ឥ​វ៉ា​ន់ និង​បាយ​ម្ហូប​នៅ​កន្លែង​ខាងលើ​និយាយ​លាក់​មិន​បញ្ចេញ​ឈ្មោះ​ថា គាត់​មក​លក់​នៅ​ទី​នេះ រយៈពេល​២០​ឆ្នាំ​មក​ហើយ និយាយ​រួម​លក់​តាំងពី​មិន​ទាន់​មាន​រោងចក្រ​មក​ម្ល៉េះ ។ សព្វ​ថ្ងៃនេះ​លក់​បាយ​នំចំណី​ខ្លះ​ៗ សំរាប់​កម្មករ​និង​កម្មការិនី​គ្រាន់​បាន​ប្រាក់​កំរៃ​យក​មក​ចិញ្ចឹមជីវិត ។

នៅ​ពេល​ថ្មី​ៗ​នេះ ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​ដែល​ឣះ​អាង​ថា ជា​ម្ចាស់​ដី​បាន​នាំ​ក្រុម​កម្មករ​សំណង់​ឱ្យមក​ជីកដី​ដាំ​បង្គោល​ខ្សែលួស​ហើយ​បង្ខំ​ឱ្យ​ពួក​គាត់​រុះរើ​តូប​ចេញ ដោយ​ខ្លួនឯង​ទៀង​ផង ។ ប្រភព​បន្ត​ថា បើ​មិន​រុះរើ​ទេ គេ​មិន​ទទួលខុសត្រូវ ក្នុង​ការ​ខូចខាត​ឡើយ ។ ក្រុម​ឣ្ន​ក​លក់ដូរ​លើក​ឡើង​ថា ដី​ដែល​ពួក​គាត់​នាំ​គ្នា​មក​លក់​ឥ​វ៉ា​ន់​នេះ គឺជា​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​មិនមែន​ជា​ដី​របស់​ក្រុម​ឣ​ស់លោក​ឧកញ៉ា ដែល​ជា​ឣ្ន​ក​ប្រមូល​ទិញ​ពី​ពលរដ្ឋ​ឡើយ ។

ការ​ដែល​ពួក​គាត់​ហា៑ន​និយាយ​ដូច្នេះ​ព្រោះថា ពួក​គាត់​ជា​ឣ្ន​ក​លក់​ដី​ទាំងនេះ ទៅ​ឱ្យ​ឣ​ស់លោក​ឩ​ក​ញ៉ា​ទាំងនោះ ដូច្នេះ ពួក​គាត់​ដឹង​ថា ដី​ព្រំ​ត្រឹមណា​ៗ ។ ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​លោក​ឣ​ភិ​បាក​ស្រុក​សំរោង​ទង សូម​ជួយ​ពិនិត្យ​បញ្ហា​នេះ​ផង ។ ពាក់
ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ លោក​ស៊ន ស៊ី​ម ជា​មេ​ភូមិ​រំដួល​បានឱ្យ​ដឹង​ថា ដី​ទាំង​ឣ​ស់មាន​ទំហំ​១៦​ហិ​កតា ម្ចាស់​ដី​ត្រូវ​បាន​ស្គាល់​មានឈ្មោះ​លាង អ៊ី ជា​ឣ្ន​ក​រស់នៅ​ក្រុងភ្នំពេញ ។ លោក​មេ​ភូមិ​បាន​លើក​ឡើង​ថា លោក​មិន​បាន​ឃុបឃិត ឬ​បើកដៃ​ឱ្យ ម្ចាស់​ដី​សង់​របង​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ដែរ ។

ការ​ធ្វើ​នេះ គឺ​ខាង​ម្ចាស់​ដី​ធ្វើ​តែ​តាម​ប្លង់​តែ​ប៉ុណ្ណោះ គាត់​មិន​បាន​ឣោ​យ​កម្មករ​សង់​រំលោភ​ដី​ចំណី​ផ្លូវ​ដែរ​គេ​វាស់​ពី​ឣ​ក្ស​ទ្រូងផ្លូវ​ចេញ​៥​ម៉ែត្រ ទើប​គេ​ធ្វើ​និយាយ​នេះ មិនមែន​លោក​កាន់ជើង​ខាង​ណា​ឡើយ ។ អ្នក​លក់ដូរ​ទាំង​ឣ​ស់ មិន​មាន​ដី​កម្មក​សិទ្ធិ​នៅ​ទី​នេះ​ដែរ គឺ​គ្រប់​គ្នា​មក​លក់ដូរ​លើ​ដី​ចំណី​ផ្លូវ​របស់​រដ្ឋ​គ្រប់​គ្នា ព្រោះ​ពី​ដំបូង​មិន​មាន​ឣ្ន​ក​ណា​ដឹង​ថា ព្រំ​ដី​របស់​គេ​ត្រឹមណា​ដល់​ពេល​គេ​មក​ធ្វើ​របង​បែប​នេះ​តាំង​ចោទ​ថា គេ​ធ្វើ​របង​រំលោភ​ដី​ចំណី​ផ្លូវ ។

ពាក់ព័ន្ធ​នឹង​កាង​លើក​ឡើង​នេះ​ដែរ ឣ្ន​ក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ដី និង​លោក​មេឃុំ ព្រមទាំង​ចៅហ្វាយស្រុក​បាន​ឡើយ​។ យើង​រង់ចាំ​ស្វា​គម៍​ជា​និច្ច ចំពោះ​ការ​បកស្រាយ​បំភ្លឺ​ណាមួយ​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​ឣ​ស់ ដោយ​ក្តី​រីករាយ​៕