រុក្ខទិវា​នៅ​ខេត្តកំពង់ចាម ! ដាំ និង​ចែក​កូន​ឈើ​ដល់​ពលរដ្ឋ​យក​ទៅ​ដាំ​នៅផ្ទះ

ខេត្តកំពង់ចាម ៖ នៅ​ក្នុង​បរិវេណ​ខេត្ត​ស្ទឹង​ក្តី ស្ថិត​ក្នុងភូមិ​ច្រ​ណោ​ម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ មាន​ប្រារព្ធ​ពិធី​រុក្ខទិវា ក្រោម​អធិបតីភាព​លោក ជឹ​ម លាវ អភិបាលរង​ខេត្ត​តំណាង​របស់​លោក​អភិបាលខេត្ត ដោយ​ក្នុង​ឱកាស​នោះ​មាន​ពិធី​ដាំ​កូន​ឈើ​ចំនួន​១៥០០​ដើម និង​មាន​ចែក​ជូន​ដល់​ពលរដ្ឋ​ចំនួន​២​ពាន់​ដើម រួម​មាន បេង គ្រញូង នាងនួន ធ្នង់ គគីរ ស្តៅ អង្កាញ់ ស្វាយ និង​រុក្ខជាតិ​ហូប​ផ្លែ​ជា​ច្រើន​ទៀត ដែល​ក្នុង​ម្នាក់​ៗ​ទទួល​បាន​៤​ដើម​ដើម្បី​យក​ទៅ​ដាំ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលរង​ខេត្ត​ក៏​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​ខិតខំ​ថែរក្សា​ព្រៃឈើ កុំ​នាំ​គ្នា​កាប់​បំផ្លាញ ដើម្បី​ទុក​ដើមឈើ និង​ព្រៃឈើ​ទាំងនោះ​ទុក​សម្រាប់​ផ្តល់​ជា​ម្លប់​បៃតង និង​ទប់ស្កាត់ និង​ការពារ​កម្ដៅថ្ងៃ ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំទៅ​មិ​ញ ទិវា​រុក្ខទិវា​នេះ​បាន​ធ្វើ​ម្តង​រួច​មក​ហើយ​នៅ​វត្ត​ខែ​ម​វ័ន ស្ថិត​ក្នុង​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ៕