បងប្រុស​វាយ​សម្លាប់​ប្អូន​ជា​នគរបាល​ម្នាក់​ផ្អើល​ទាំង​ព្រឹក

ប៉ូលីសម្នាក់ ត្រូវបានជនសង្ស័យ ជាបងប្រុសបង្កើត វាយសម្លាប់យ៉ាងអា ណោចអាធ័ម នៅខាងក្រោយផ្ទះ តាំងពីយប់ លុះព្រឹកឡើង ទើបស្ត្រីជាម្តាយប្រទះឃើញសពកូនប្រុស បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹម នៅ ថ្ងៃទី១៣ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចភូមិចាន់គិរី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប៉ូលីសរងគ្រោះ ដែលត្រូវជាប្អូននោះមានឈ្មោះ ឡុង សំអូន អាយុ ៣៨ ឆ្នាំ ជាប៉ូលីស ការពារព្រំដែនគោក នៅខេត្តព្រះវិហ៊ារ បានធ្វើដំណើរមកលេងឪពុកម្តាយនៅក្រុងប៉ោយប៉ែត ហើយក៏ត្រូវបានជនសង្ស័យ ឈ្មោះ ឡុង សំអឿត អាយុ ៤២ ឆ្នាំ កើតជំងឺសរសៃប្រសាទ និង ត្រូវជាបងបង្កើតវាយឲ្យស្លាប់តាំងពីយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ លុះព្រឹកឡើងពេលស្ត្រីជាម្តាយបើកទ្វារចេញមកក្រៅស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមទៅហើយ ។

ប្រភពពីម្តាយបានឲ្យដឹងថា ជនសង្ស័យកើតជំងឺសរសៃប្រសាទ ហើយគេធ្លាប់ វាយធ្វើបាបឪពុកម្តាយបងប្អូនឯងពីមុនមកជាច្រើនដងមកហើយដែរ ៕

ប្រភពៈ pmhotnews


Related Posts