ភរិយាលោក កែម ឡី ស្វះស្វែង​​ភៀស​​​ខ្លួន​​​​ទៅ​រស់​នៅ​ក្រៅប្រទេស

ភរិយាមេម៉ាយរបស់សពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានបាញ់សម្លាប់បាននិយាយកាលពីម្សិលមិញថា អ្នកស្រីកំពុងស្វែងស្វែងចាកចេញពីប្រទេសកម្ពុជាជាមួយក្រុងគ្រួសាររបស់អ្នកស្រី ដោយសារភ័យខ្លាចអំពីសុវត្ថិភាពរបស់ខ្លួន ហើយបានទាក់ទងជាមួយតំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលីដែលផ្ដល់ការឧបត្ថម្ភដល់ពួកគាត់។ លោក កែម ឡី អាយុ៤៦ឆ្នាំ ជាអ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពនិងឥតសំចៃត្រូវបានបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានដាក់គូទអង្គុយពិសាកាហ្វេពេលព្រឹកនៅស្តាម៉ាតមួយកន្លែងកណ្ដាលរាជធានីភ្នំពេញបានបន្តិចមក។ នគរបាលបានចាប់ខ្លួនខ្មាន់កាំភ្លើងជាប់សង្ស័យម្នាក់បន្តិចក្រោយមក ហើយបុរសរូបនេះបានសារភាពភ្លាមៗចំពោះអំពើឃាតកម្មនោះ ដោយអះអាងថា រូបគេបាញ់សម្លាប់លោក កែម ឡី ដោយសារតែអ្នកវិភាគរូបនេះជំពាក់លុយខ្លួន៣.០០០ដុល្លារមិនព្រមសង។ លោក កែម ឡី បានស្លាប់ចោលប្រពន្ធកំពុងមានផ្ទៃ និងកូនប្រុសបួននាក់។ នៅពិធីបុណ្យសពស្វាមីរបស់អ្នកស្រីនៅវត្តចាស់ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ អ្នកស្រី ប៊ូ រចនា ជាភរិយាមេម៉ាយរបស់សពលោក កែម ឡី បាននិយាយថា អ្នកស្រីត្រូវបានសហព័ន្ធខ្មែរ-អូស្ត្រាលីទាក់ទងមក ដោយជំរុញឱ្យអ្នកស្រីទៅរស់នៅប្រទេសអូស្ត្រាលីទាំងក្រុមគ្រួសារ។ អ្នកស្រីបាននិយាយថា “ពួកគេបានសុំឱ្យខ្ញុំទៅរស់នៅទីនោះ។ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំកំពុងពិចារណារឿងនេះ”។ អ្នកស្រី ប៊ូ រចនា បាននិយាយថា អ្នកស្រីបារម្ភអំពីសុវត្ថិភាពរបស់អ្នកស្រីចាប់តាំងសា្វាមីរបស់អ្នកស្រីត្រូវបានសម្លាប់ ហើយថា អ្នកស្រីសង្ឃឹមថា នឹងចាកចេញទាំងគ្រួសារពីប្រទេសកម្ពុជាឆាប់ៗនេះបន្ទាប់ពីរៀបចំពិធីបុណ្យសពរួចរាល់។ អ្នកស្រីបានលើកឡើងថា អ្នកស្រីមិនទាន់សម្រេចចិត្តអំពីថ្ងៃបូជាសពនៅឡើយទេ ប៉ុន្តែថានឹងមិនធ្វើនៅមុនបញ្ចប់ពិធីតាមប្រពៃណីដែលមានរយៈពេល១០ថ្ងៃឡើយ។ អ្នកស្រីបាននិយាយថា “ខ្ញុំមិនទាន់ប្រាកដពីពេលវេលាដែលខ្ញុំនឹងអាចទៅនៅឡើយទេ ប្រហែលជានៅពេលរៀបចំពិធីបុណ្យសពរួចរាល់។ ចាប់តាំងពីហេតុការណ៍នេះកើតឡើងមក ខ្ញុំបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំណាស់”។ អ្នកស្រី ប៊ូ […]

The post ភរិយាលោក កែម ឡី ស្វះស្វែង​​ភៀស​​​ខ្លួន​​​​ទៅ​រស់​នៅ​ក្រៅប្រទេស appeared first on The Cambodia Daily.