ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ CPP ទម្លាក់​កំហុស​​​​លើ​ CNRP​ ទាក់​ទិន​ការ​​ធ្វើ​ឃាត​លោក កែម ឡី

ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នានៅស្ថានីយប្រេងឥន្ធនៈ កន្លែងដែលលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ មានការសង្ស័យតិចតួចចំពោះមេខ្លោងនៅពីក្រោយការធ្វើឃាតអ្នករិះគន់គណបក្សប្រជាជនកម្ពុជា មិនសំចៃមាត់ និងដ៏មានប្រជាប្រិយភាពរូបនេះ។ ការធ្វើឃាតនៅទីសាធារណៈទាំងកណ្តាលថ្ងៃចែសនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងករណីវាយប្រហារលើអ្នកផ្សេងៗទៀត ដែលបានចោទសួរអំពីការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលជាង ៣១ឆ្នាំមកនេះ ហើយប្រជាពលរដ្ឋយ៉ាងច្រើននេះមិនសង្ស័យលើអ្នកណាម្នាក់ផ្សេងទៀតឡើយ។ ទោះជាយ៉ាងណា ក្នុងរយៈពេល២ថ្ងៃមកនេះ ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានរៀបរាប់ផ្សេងពីនេះជុំវិញឃាតកម្មនេះ ហើយបែរជាបង្ហាញថា គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធានគណបក្សនេះថាអាចជាពិរុទ្ធជនទៅវិញ។ អត្ថបទមួយស្តីពីការស្លាប់របស់លោក កែម ឡី បង្ហោះតាមគេហទំព័រហ្វ្រេសញូស (Fresh News) ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីយប់ថ្ងៃច័ន្ទ បានចោទសួរថា “សំណួរសួរថា តើក្នុងស្ថានភាពបែបនេះ អ្នកណាដែលត្រេកអរទទួលផល? គឺមានតែគណបក្សប្រឆាំងទេ ពីព្រោះគេព្រួតគ្នាគាបសង្កត់ ដាក់គំនាបលើរដ្ឋាភិបាលថា គ្រប់គ្រងសន្តិសុខមិនបានល្អ មានអំពើមនុស្សឃាតកណ្តាលទីក្រុង បានដោយងាយ”។ សរសេរដោយ “ក្រុមពិសេសមួយ” អត្ថបទនេះត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបង្ហោះយ៉ាងរហ័សតាមហ្វេសប៊ុក។ អត្ថបទនេះក៏អះអាងដែរថា ការសម្លាប់លោក កែម ឡី មានតែបង្កបញ្ហាដល់លោក ហ៊ុន សែន […]

The post ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ CPP ទម្លាក់​កំហុស​​​​លើ​ CNRP​ ទាក់​ទិន​ការ​​ធ្វើ​ឃាត​លោក កែម ឡី appeared first on The Cambodia Daily.