នគរបាល​បិទ​ការ​ស៊ើបអង្កេត​លើ​ការ​រត់​គេច​ខ្លួន​ពី​មណ្ឌល​ព្រៃ​ស្ពឺ

នគរបាលបានបិទការស៊ើបអង្កេតលើការវាយធ្វើបាបក្មេងប្រុសនិងយុវជនម្នាក់ដោយសន្តិសុខនៅមណ្ឌលឃុំខ្លួនព្រៃស្ពឺមានឈ្មោះអាក្រក់ក្នុងក្រុងភ្នំពេញ បន្ទាប់ពីមានការលួចរត់ចេញពីមណ្ឌលនេះ ទោះបីជាមានមន្ត្រីនគរបាលសង្កាត់ម្នាក់បានឃើញរបួសរបស់ពួកគេផ្ទាល់ភ្នែកក៏ដោយ។ គេបានប្រាប់នគរបាលថា បន្ទាប់ពីការរត់គេចខ្លួនពីមណ្ឌលនោះជាមួយនឹងអ្នកជាប់ឃុំ១៦នាក់ផ្សេងទៀតកាលពីព្រឹកថ្ងៃអាទិត្យ កុមារា ចក់ សំណាង អាយុ១៣ឆ្នាំ និង យ៉ែម សុខឃិន អាយុ២២ឆ្នាំ ត្រូវបានសន្តិសុខវាយធ្វើបាប មុនពេលក្រុមអ្នកភូមិជួយ។ នគរបាលបាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេត្រូវបាននាំខ្លួនទៅមណ្ឌលក្នុងខណ្ឌពោធិ៍សែនជ័យ ដែលជាផ្លូវការមានឈ្មោះថា មណ្ឌលសង្គមកិច្ចភ្នំពេញ បន្ទាប់ពីត្រូវចាប់ខ្លួនពេលដេកនៅតាមទីសាធារណៈ ហើយបានរត់ចេញដោយសារតែការធ្វើបាបលើរាងកាយពីសំណាក់សន្តិសុខ និងមានរបបអាហារមិនគ្រប់គ្រាន់។ ក្រុមអ្នកភូមិបានប្រាប់នគរបាលថា ពួកគេបានឃើញសន្តិសុខវាយធ្វើបាបដោយផ្ទាល់ភ្នែក ដែលក្នុងពេលនោះ លោក សុខឃិន ត្រូវវាយធ្វើបាបដោយប្រើដំបងឈើ ហើយ សំណាង បានរងរបួសមានស្នាមដាច់រង្វះលើក្បាល។ ទោះជាយ៉ាងនេះក្តី ដើម្បីប្តឹងជាផ្លូវការលើអ្នកវាយធ្វើបាបខ្លួននោះ អ្នកទាំងពីរត្រូវគេស្នើឲ្យត្រឡប់មកមណ្ឌលវិញនៅព្រឹកនោះ ដើម្បីបង្ហាញមុខអ្នកវាយធ្វើបាបលើខ្លួនចំពោះមុខមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ។ មន្ត្រីដែលបានបញ្ជាក់ថាអ្នកទាំងពីរទំនងត្រូវគេធ្វើឲ្យមានរបួសថ្មីៗនោះ បាននិយាយថា ដោយសារតែពួកគេមិនព្រមចូលមកចង្អុលមុខអ្នកវាយនោះ ក៏មិនមានពាក្យបណ្តឹងផ្លូវការដាក់ចូលមកទេ។ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបាននិយាយកាលពីថ្ងៃអង្គារថា ដោយគ្មានការបង្ហាញមុខសន្តិសុខដែលបានប្រព្រឹត្តនោះ ការស៊ើបអង្កេតនឹងឥតប្រយោជន៍ទេ។ លោក សារ៉ាន់ បាននិយាយថា “យើងបានទៅស៊ើបអង្កេតមណ្ឌលនេះ ហើយសន្តិសុខបានឆ្លើយថា […]

The post នគរបាល​បិទ​ការ​ស៊ើបអង្កេត​លើ​ការ​រត់​គេច​ខ្លួន​ពី​មណ្ឌល​ព្រៃ​ស្ពឺ appeared first on The Cambodia Daily.