ទំនិញ​​អាច​​បាត់​​ឱកាស​​ច្រើន​​​​នឹក​​​ស្មាន​​មិន​​​ដល់ បើ​​ម្ចាស់​​​​ផលិតផល​​មិន​​​ចុះ​​បារ​កូដ

ផលិតផល​ដែល​មិន​បាន​ចុះ​បារ​កូដ ប្រឈម​នឹង​ការ​ខាត​បង់​ឱកាស​ជា​ច្រើន​ក្នុង ការប្រកួត​ប្រជែង​ជាមួយ​ទំនិញ​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ លោក ហួត សុខ​សុវណ្ណ​មនី ប្រធាន​ទី​ផ្សា GS1 កម្ពុជា បាន​បង្ហើប​ពី​ការ​ខាត​បង់​នោះ​ដូច​ជា៖

 

ទំនិញ​​អាច​​បាត់​​ឱកាស​​ច្រើន​​​​នឹក​​​ស្មាន​​មិន​​​ដល់ បើ​​ម្ចាស់​​​​ផលិតផល​​មិន​​​ចុះ​​បារ​កូដ

 

-ពិបាក​ចរាចរណ៍​ក្នុង​ផ្សារ​ទំនើប ឬ Mart

 

-មិន​ទទួល​បាន​បទដ្ឋាន​តែ​មួយ​សម្រាប់​អន្តរជាតិ​ អំពី​ផលិត​ផល​ទទួលស្គាល់​ ទៅ​លើ​គុណភាព​វេច​ខ្ចប់

 

-មិន​អាច​រក​ប្រភព​ដើម​លើ​ទំនិញ​ពេល​មាន​បញ្ហា​ផ្សេងៗ

 

-បង្កើត​ចំណុច​ខ្សោយ ធ្វើ​ឲ្យ​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​ដែល​ហូរ​ចូល​មក​​ប្រទេស​កម្ពុជា

 

-ជា​ទំនិញ​ដែល​បញ្ជាក់​ពី​ការ​មិន​បាន​ផ្ដល់​ទំនុក​​ចិត្ត​ដល់​អតិថិជន​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក សូម្បី​តែ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​លំបាក​ដូច​គ្នា

 

-ពិបាក​ទទួល​បាន ISO បញ្ជាក់​ស្តង់​ដា​វេច​ខ្ចប់

 
សូម​ទស្សនា​ការ​បក​ស្រាយ​លម្អិត៖

 

​​

 

សម្រាប់​ទំនិញ​ដែល​ផលិត​ឬ​វេច​ខ្ចប់​នៅ​ក្នុង​ស្រុក លោក មនី បញ្ជាក់​ថា​ក្រុមហ៊ុន​ឬ​សិប្បកម្ម​នោះ អាច​មក​ចុះ​​បញ្ជី​សុំ​បារ​កូដ​នៅ GS1 កម្ពុជា​ ដែល​មាន​តួនាទី​ក្នុង​ការចែក​ចាយ​និង​គ្រប់​គ្រង​បារ​កូដ​នៅ​កម្ពុជា​ដែល​ស្ថិត​ក្រោម​សភា​ពាណិជ្ជកម្ម​កម្ពុជា៕

 

 

សូមអាន៖    មាន​ធ្លាប់​ឆ្ងល់​អត់​ គេ​ដាក់​​​សញ្ញា​​ឆ្នូត​ៗ​លើ​ទំនិញ​ដើម្បី​អ្វី?

 
 
អត្ថបទ៖ លឹម សុ​នា