ការ​សម្ងាត់​ ៥ យ៉ាង​ដើម្បី​សេ្នហា​យូរ​អង្វែង

អ្នក​ធ្លាប់​ប្រាថ្នា​ចង់​ឲ្យ​ទំនាក់​ទំនង​គូ​ស្នេហ៍​ផ្អែម​ល្ហែម​ដូច​ការ​ណាត់​ជួប​លើក​ដំបូង​ដែរ​ទេ? ធ្លាប់​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​យល់​ចិត្ត​ពី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ដូច​គ្រា​ដំបូងៗ​ដែរ​ទេ? តោះ អនុវត្ត​តាម​គន្លឹះ​ខាង​ក្រោម​នេះ​ដើម្បី​ធ្វើ​ឲ្យ​ស្នេហា​របស់​អ្នក​ផ្អែមល្ហែម​ដូច​កាល​ពី​មុន៖

 

ការ​សម្ងាត់​ ៥ យ៉ាង​ដើម្បី​សេ្នហា​យូរ​អង្វែង

 

១. បង្កើត​ភាសា​សម្ងាត់​ផ្ទាល់ខ្លួន

​ពាក្យពេចន៍​ហៅ​គ្នា​ថា «បង» និង «អូន» ​ហាក់​ដូចជា​សាមញ្ញ​បន្តិច​បច្ចុប្បន្ន​នេះ! សាក​ល្បង​ប្រើ​ពាក្យ​ផ្សេង ឬ​ឈ្នោះ​ដូចជា «ប៉ិ សំណព្វ​ចិត្ត អូន​សម្លាញ់/បង​សម្លាញ់» ឬ​ក៏​ប្រើ​កូដ​ផ្ទាល់​ខ្លួន​ដូចជា «143» ជំនួស​ពាក្យ «បង​ស្រលាញ់​អូន»។ សាកល្បង​ប្រើ​ពាក្យ​ផ្ទាល់​ខ្លួន​មើល!

 

២. ឱប​គាត់​ពី​ក្រោយ​ខ្នង

ស្វែង​រក​ឈុត​ឆាក​ឱប​ពី​ក្រោយ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​មនោសញ្ចេតនា​ផ្អែមល្ហែម​ខ្លាំង ហើយ​សាក​ល្បង​ធ្វើ​ដាក់​គូ​ស្នេហ៍​របស់​អ្នក ធានា​ថា​គាត់​នឹង​មិន​ចង់​ឃ្លាត​ពី​អ្នក​សូម្បី​តែ​មួយ​ជំហាន។

 

៣. មើល​ថែ​គាត់​ច្រើន​ជាង​អ្នក​ដទៃ

ពេលវេលា​តែង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ស្មោះស្ម័គ្រ។ ធ្វើ​ជា​គិលានុបដ្ឋាយិកា​ផ្ទាល់​ខ្លួន​ ពេល​គាត់​ឈឺ ជូន​គាត់​ទៅ​ជួប​គ្រូ​ពេទ្យ និង​រៀបចំ​ថ្នាំ​ឲ្យ​គាត់​លេប។ គាត់​នឹង​ដឹង​ច្បាស់​ថា មាន​មនុស្ស​មា្ន​ក់​នឹង​ស្មោះ​ស្ម័គ្រ​រួម​រស់​ជាមួយ​គាត់​ជា​រៀង​រហូត។ ឲ្យ​គាត់​ដឹង​ពី​ទឹកចិត្ត​ដែល​ចេញ​ពី​បេះ​ដូង​អ្នក នោះ​គាត់​នឹង​ដឹង​កាន់​តែ​ច្បាស់​ថា គ្មាន​កន្លែង​ណា​សុវត្ថិភាព និង​កក់​ក្ដៅ​ជា​ង​ពេល​គាត់​នៅ​ជាមួយ​អ្នក​នោះ​ទេ។​

 

៤. ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​មាន​អារម្មណ៍ល្អ​ នៅ​ពេល​មាន​អ្នក​នៅ​ក្បែរ​

វា​ជា​រឿង​មួយ​អស្ចារ្យ​ដែល​មិន​អាច​បំភ្លេច​បាន នៅ​ពេល​ដែល​អ្នក​អាច​កៀក​កើយ ស្និទ្ធ​ស្នាល​គ្នា​ទៅ​វិញ​ទៅ​មក។ ថើប​គាត់ និយាយ​ពាក្យ រាត្រីសួស្តី ទៅ​កាន់​គាត់​មុន​ចូល​គេង និង​ភ្ញាក់​ពី​គេង​ភ្លាម មើល​គាត់​មុន​គេ​បង្អស់។ រៀង​រាល់​ព្រឹក​ព្រលឹម អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ចង់​ឱប​គាត់ ហើយ​គាត់​ក៏​នឹង​មាន​អារម្មណ៍​ចង់​ឱប​អ្នក​ដូច​គ្នា។ អ្នក​នឹង​រីករាយ​ពេល​មួយ​ថ្ងៃ!

 

៥. ធ្វើ​ឲ្យ​ស្នេហា​ស្រស់​ស្រាយ​ដោយ​ស្នាម​ថើប​ផ្អែមល្ហែម​នា​ពេល​ព្រឹក

បង្ហាញ​ក្ដី​ស្រលាញ់​នៅ​ពេល​ព្រឹក​ គឺ​ជា​កូន​សោ​ដ៏​សំខាន់​សម្រាប់​ភាព​យូរ​អង្វែង! ប្រាប់​គាត់​ថា​អ្នក​ស្រលាញ់​គាត់​ជាមួយ​ស្នាម​ថើប​ស្និទ្ធ​ស្នាល នៅ​ពេល​គាត់​ក្រោក​ពី​គេង។ ដូច្នេះ ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​របស់​អ្នក​គឺ​ជា​រឿង​ចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​មាន​ក្លិន​មាត់​ពេល​ព្រឹក​ល្អ​សម្រាប់​ស្នាម​ថើប​របស់​អ្នក និង​តែងតែ​ទទួល​បាន​ក្ដី​ស្រលាញ់​ពី​គាត់។

 

ការ​សម្ងាត់​ ៥ យ៉ាង​ដើម្បី​សេ្នហា​យូរ​អង្វែង

 

សាកល្បង​បន្ថែម​គ្រឿង​បន្ថែម​ទៅ​លើ​ស្នេហា​របស់​អ្នក ដោយ​ចាប់​ផ្តើម​ថែរក្សា​សុខភាព​មាត់​ធ្មេញ​របស់​អ្នក។ ដុសធ្មេញ​ជាមួយ​ថ្នាំ​ដុស​ធ្មេញ Dentiste’ Nighttime Premium Toothpaste ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ប្លែក​ពេល​ព្រឹក​ថ្ងៃស្អែក!

 

ផលិតផល Dentiste Nightime Oral Care ត្រូវ​បាន​ផ្សំ​ចេញ​ឡើង​ពី​ទន្តិក​បច្ចេកទេស​ជំនាញ និង​សារធាតុ​ធម្មជាតិ​ល្អ​ជាង​គេ​ ១៤ ​យ៉ាង រួម​មាន Xylitol, Vitamin C និង​ធាតុ​ផ្សំ​ជា​ច្រើន​ទៀត ជាមួយ​រូបមន្ត​ពិសេស​ដើម្បី​ទប់​ស្កាត់​បាក់តេរី​នៅ​ពេល​គេង ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ និងដង្កូវ​ស៊ី​ធ្មេញ។ ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ៩៣% នៃ​អ្នក​ប្រើប្រាស់ Dentiste’ អះអាង​ថា ក្រោយ​ពី​ក្រោក​ពី​គេង​ភ្លាម​ មាន​ខ្យល់​ដង្ហើម​ស្រស់​ស្រាយ​តាំង​ពី​ប្រើ​នៅ​យប់​ដំបូង។ Dentiste’ ត្រូវ​បាន​ពិសោធន៍​យ៉ាង​ល្អិតល្អន់​ដើម្បី​ជួយ​រារាំង​ការ​លូតលាស់​បាក់តេ​រីនា​ពេល​យប់​ដែល​ជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​មាន​ខ្យល់​ដង្ហើម​មិន​ល្អនា​ពេល​ព្រឹក។

 

ការ​សម្ងាត់​ ៥ យ៉ាង​ដើម្បី​សេ្នហា​យូរ​អង្វែង

 

ការ​សម្ងាត់​ ៥ យ៉ាង​ដើម្បី​សេ្នហា​យូរ​អង្វែង

សារធាតុ​ផ្សំ​សំខាន់ៗ​:

 

+ សារធាតុ​ចម្រាញ់​ពី​ធម្មជាតិ​ ១៤ ​យ៉ាង​

ថ្នាំ​សម្លាប់​មេរោគ និង​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី ជួយ​រារាំង និង​គ្រប់គ្រង​ការ​លូតលាស់​នៃ​បាក់តេរី​នៅ​ក្នុង​មាត់ ដែល​ជួយ​ការពារ​ជំងឺ​អញ្ចាញ​ធ្មេញ និង​ក្លិន​ខ្យល់​ដង្ហើម​អាក្រក់​នៅ​ពេល​ព្រឹក។

 

+Xylitol

សារធាតុ​ផ្អែម​ពី​ធម្មជាតិ​ម្យ៉ាង​ដែល​មិន​ចិញ្ចឹម​បាក់តេរី​បង្ក​ឲ្យ​មាន​ក្លិន និង​ការពារ​បាក់តេរី​ល្អ​សម្រាប់​ធ្មេញ។

 

+Stable Vitamin C

សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ជួយ​ការពារ​កោសិកា​ពី​ការ​បំផ្លិច​បំផ្លាញ និង​ជួយ​ការពារ​ជំងឺ​អញ្ចាញ​ធ្មេញ។

 

+CDX (Cyclodextrin Complex)

ចាប់​យក​សារធាតុ​តូចៗ​ដែល​ធ្វើ​ឲ្យ​ក្លិន​ដង្ហើម ជួយ​ឲ្យ​ខ្យល់​ដង្ហើម​មាន​ភាព​ស្រស់​ស្រាយ និង​មាន​ទំនុក​ចិត្ត​បាន​យូរ។

 

ថ្នាំ​ដុស​ធ្មេញ Dentiste’ ណែនាំ​ឲ្យ​ប្រើ​ដោយ​គូ​ស្នេហ៍ មុន​ចូល​គេង។

 

 

Follow us ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ពី Dentiste’ Official Facebook! (www.facebook.com/DentisteKH)

 

ថ្នាំ​ដុស​ធ្មេញ Dentiste’ «ណែនាំ​ឲ្យ​ប្រើ​ដោយ​គូ​ស្នេហ៍» បាន​ទើប​តែ​ប្រកាស​ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​កម្ពុជា បន្ទាប់ពី​កំពុង​ល្បី​នៅ​ជប៉ុន កូរ៉េ​ខាង​ត្បូង ហើយ​ជា​ផលិតផល​ល្អ​ប្រើ​ជាងគេ​ដែល​កំពុង​លក់​ដាច់​បំផុត​នៅ​ថៃ។ ឥឡូវ​នេះ អ្នក​អាច​ដឹង​ព័ត៌មាន​ថ្មី និង​សកម្មភាព​ទូទាំង​ពិភព​លោក ព្រម​ទាំង​កម្មវិធី​លក់​បញ្ចុះ​តម្លៃ​នៅ​កម្ពុជា​ផង​ដែរ។ នាំ​គ្នា​ចូលរួម​ជាមួយ Dentiste’ ​សម្រាប់​យុទ្ធនាការ “Like & Share” ដំបូង ដើម្បី​ទទួល​បាន Dentiste Sample ដោយ​ឥត​គិត​ថ្លៃ​ ហើយ​អ្នក​ក៏​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ជា​រៀងរាល់​ខែ​ផង​ដែរ។

 

Dentiste’ មាន​លក់​នៅ​កម្ពុជា​ហើយ សូម​ស្វែង​រក​ផលិតផល Dentiste’ នៅ​ផ្សារ​ទំនើប Aeon Mall, Lucky, Guardian, Giant, Superstore and Ucarepharma and ផ្សារ​អូឡាំពិក៕

 

អត្ថបទ៖ ពាណិជ្ជកម្ម