អតីត​យុទ្ធជន ជនពិការ​ទាំង​ប្តី​ និង​ប្រពន្ធ ​បាន​ទទួល​ដី​ និង​ផ្ទះ​មួយ​ខ្នង ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​

អតីត​យុទ្ធជន ជនពិការ​ទាំង​ប្តី​ និង​ប្រពន្ធ ​បាន​ទទួល​ដី​ និង​ផ្ទះ​មួយ​ខ្នង ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​

កំពង់ឆ្នាំង ៖ ផ្ទះ​ឈើ ប្រក់​ស័ង្កសី មួយ​ខ្នង​មាន​ទំហំ ៥​គុណ ៧​ម៉ែត្រ រួម​នឹង​ថ្លៃ​ទិញ​ដី​មាន​ទទឹង​១១​ម៉ែត្រ ​បណ្ដោយ​ទល់​មាត់ទន្លេ ដែល​មាន​ទឹកប្រាក់​សរុប ចំនួន ៧៤៤៧ ដុល្លារ និង​១​លាន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ប្រធាន​កាកបាទក្រហម​កម្ពុជា ធ្វើ​ជូន​គ្រួសារ​អតីត​យុទ្ធជន ជនពិការ ទាំង​ប្តី​ប្រពន្ធ ត្រូវ​បាន​ធ្វើ​ពិធី​ប្រគល់​ជូន​គ្រួសារ​ខាង​លើ​នេះ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ពាម​ឆ្កោក ឃុំ​កំពង់​អូស ស្រុក​ជល​គីរី ក្រោម​អធិបតីភាព​លោកជំទាវ ម៉ែន​ នារី សោភ័គ អគ្គលេខាធិការ​រង​ទី១​កាកបាទ​ក្រហម​កម្ពុជា​ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ ប្រតិភូ​កាកបាទក្រហម កម្ពុជា និង​សមាជិក​សមាជិកា សាខា​កាកបាទក្រហម កម្ពុជា និង​ខេត្ត​ជា​ច្រើនរូប​ទៀត។

អតីត​យុទ្ធជន ជនពិការ​ទាំង​ប្តី​ និង​ប្រពន្ធ ​បាន​ទទួល​ដី​ និង​ផ្ទះ​មួយ​ខ្នង ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​

​លោក ប្រាក់ សោភ័ណ នាយក​សាខា​កាកបាទក្រហម ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា គ្រួសារ អតីត​យុទ្ធជន​ពិការ ខាង​លើនេះ ប្តី​ឈ្មោះ ស៊ីវ សីហា អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ទូច សុខន អាយុ​៤២​ឆ្នាំ មាន​កូន​៣​នាក់។ លោក​បាន​បន្ត​ថា ក្រៅពី​ការ​ប្រគល់​ដី​និង​ផ្ទះ មួយ​ខ្នង​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ផ្តល់ ថវិកា​បន្ថែម ចំនួន​២០​ម៉ឺន​រៀល​,​អង្ករ​១០០​គីឡូក្រាម​,​មី​២​កេស​,​កន្ទេល​២ ត្រីខ​២​យួរ​, ទឹក​សុទ្ធ​២​កេស​,​ឃី​ត ២​កញ្ចប់ និង​ចានឆ្នាំង​ស្លាបព្រា វែក មួយ​ចំនួន​ទៀត។

ក្នុង​ឱកាស​នោះ លោកជំទាវ ម៉ែន​ នារី សោភ័គ បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ សាកសួរ​សុខទុក្ខរបស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​កន្លងមក​សម្ដេច​តែងតែ​នឹករលឹក គិតគូរ​ពី​សុខទុក្ខ ពី​ផល​លំបាក ក្នុង​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ជាពិសេស​គ្រួសារ​យុទ្ធជន​ពិការ នៅ​ពេល​ដែល មានទុក្ខ​លំបាក គឺ​សម្ដេច​តែង​ជួយ​ដល់​បងប្អូន​គ្រប់ៗ​គ្នា​ទាំងអស់​ ដោយ​មិន​ប្រកាន់​ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ​។

លោកជំទាវ​បាន​បន្ត​ថា ទោះបី​ផ្ទះ​នេះ​វា​តូច​ល្មម តែ​វា​អាច​ជួយ​ឲ្យ លោក​ស៊ីវ សីហា ស្នាក់នៅ​ជាមួយ​ប្រពន្ធ​កូន​បាន​ដោយ​ស្រួល​ផង​ដែរ មិន​លំបាក​ដូច​មុន​ឡើយ​។ លោកជំទាវ​ក៏បាន​ផ្តាំ​ផ្ញើ​ឲ្យ​គ្រួសារ​លោក ស៊ីវ សីហា ត្រូវ​ខិតខំ​ថែរក្សា​សុខភាព ​ដោយ​ការរស់នៅ​មាន​អនាម័យ​ល្អ​ទើប​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ និង​អាច​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​គ្រួសារ​បាន។ លោក ស៊ីវ សីហា ព្រមទាំង​ក្រុម​គ្រួសារ និង​អាជ្ញាធរ​មូលដ្ឋាន ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ,​លោកជំទាវ ម៉ែន នារី​សោ​ភ័គ និង​ប្រតិភូ​ទាំងអស់ ដែល​បាន​ជួយ​សម្រាល​ការ​លំបាក​របស់​ពួកគាត់ និង​សូម​គោរព​ជួន​ពរ​ដល់ សម្តេច​,​ឯកឧត្តម លោកជំទាវ លោក​លោកស្រី សូម​ទទួល​បាន​ជ័យជំនះ​គ្រប់​តួនាទី​ភារកិច្ច ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​សុខ​សន្តិភាព និង​ភាព​សម្បូរ​សប្បាយ​រុងរឿង​ជា​រហូត​រៀង​ទៅ​៕