​AFF U16 ​ថ្ងៃ​​នេះ​មាន​៣​គូ​ ខណៈ​គូ​ចាប់​អារម្មណ៍​ វៀតណាម ប៉ះ​ មីយ៉ាន់ម៉ា​​

ការ​ប្រកួត​ក្នុង​ពូល​ A នៃ​ពាន​រង្វាន់​ AFF Smart U16 Champioship 2016 ឈាន​ដល់​ការ​ប្រកួត​ទី​៣​ហើយ​សម្រាប់​ថ្ងៃ​នេះ​ដោយ​​ក្រុម​យុវជន​សិង្ហបុរី​ត្រូវ​ប៉ះ​​យុវជន​ម៉ាឡេស៊ី​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ និង​ក្រុម​ខ្លាំង​​យុវជន​វៀតណាម​ត្រូវ​​ត​ទល់​នឹង​យុវជន​មីយ៉ាន់ម៉ា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​ពហុកីឡដ្ឋាន​ជាតិ។ ចំណែក​​នៅ​ស្តាត​ចាស់​ ក្រុម​មាឌ​ធំ​អូស្ត្រាលី​ប៉ះ​​ក្រុម​ខ្សោយ​ហ្វីលីពីន​នៅ​ស្តាត​ចាស់​វេលា​ម៉ោង​​៣:៣០​នាទី​រសៀល។

 

សិង្ហបុរី​ vs ម៉ាឡេស៊ី​ ៖ ម៉ោង​៣:៣០​នាទី​នៅ​អូឡាំពិក​
បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​ហ្វីលីពីន​ ៣-១ ក្រុម​យុវជន​សិង្ហបុរី​ ត្រូវ​បាន​​ក្រុម​យុវជន​មីយ៉ាន់ម៉ា​លត់​​៤-១ សម្រាប់​ការ​ប្រកួត​លើក​ទី​២​ ដូច្នេះ​ U16 សិង្ហបុរី​​កំពុង​ឈរ​លេខ​រៀង​ទី​៣​ក្នុង​ពួល​ដោយ​មាន​​៣​ពិន្ទុ។ ចំណែក​ក្រុម​យុវជន​​ម៉ាឡេស៊ី​វិញ ឆ្លង​កាត់​២​ប្រកួត​កន្លង​មក​ ចាញ់​វៀតណាម​ ៣-០ និង​ស្មើ​ ហ្វីលីពីន​ ២-២ ដែល​ទើប​មាន​១​ពិន្ទុ​ប៉ុណ្ណោះ​ ហើយ​ស្ថិត​នៅ​លេខ​​៥​ក្នុង​ពូល។ ទោះ​ជា​សមាជិក​ក្រុម​មួយ​ចំនួន​បាន​ពុល​អាហារ​រហូត​ចូល​សម្រាក​ពេទ្យ ប៉ុន្តែ​ក្រុម​​ម៉ាឡេស៊ី​រំពឹង​អាច​បាន​៣​ពិន្ទុ​ពី​សិង្ហបុរី។​

 

​AFF U16 ​ថ្ងៃ​​នេះ​មាន​៣​គូ​ ខណៈ​គូ​ចាប់​អារម្មណ៍​ វៀតណាម ប៉ះ​ មីយ៉ាន់ម៉ា​​ ក្រុម U16 វៀតណាម

 

 

វៀតណាម vs មីយ៉ាន់ម៉ា ៖ ម៉ោង ៦:៣០​នាទី នៅ​អូឡាំពិក
ក្រុម​យុវជន​ខ្លាំង​វៀតណាម​មិន​ទាន់​ត្រូវ​បាន​ដៃ​គូ​ស៊ុត​ចូល​ទី​របស់​ខ្លួន​មួយ​គ្រាប់​ឡើយ​ បន្ទាប់​ពី​ឆ្លង​កាត់​២​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត។ ប្រកួត​លើក​ទី​១ U16 វៀតណាម​ឈ្នះ​ U16 ម៉ាឡេស៊ី​ ៣-០ និង​ប្រកួត​លើក​ទី​២ ឈ្នះ​ទីម័រ​ខាង​កើត​ ៣-០ ហើយ​កំពុង​ឈរ​លេខ​រៀង​ទី​១​ក្នុង​ពូល​A ដោយ​មាន​៦​ពិន្ទុ​ពេញ។ ចំពោះ​មីយ៉ាន់ម៉ា​ក៏​មិន​ទាន់​ស្គាល់​បរាជ័យ​ដែរ បន្ទាប់​ពី​ស្មើ​​អូស្ត្រាលី​ ១-១ និង​ឈ្នះ​ សិង្ហបុរី​ ៤-១ ​ដោយ​កំពុង​ឈរ​លេខ​រៀង​២​មាន​៤​ពិន្ទុ​ក្នុង​ដៃ។ ចាំ​មើល យុវជន​មីយ៉ាន់ម៉ា​អាច​ទម្លាយ​ខ្សែ​ការពារ​ដ៏​មាំ​របស់​វៀតណាម​បាន​អត់​ថ្ងៃ​នេះ?

​AFF U16 ​ថ្ងៃ​​នេះ​មាន​៣​គូ​ ខណៈ​គូ​ចាប់​អារម្មណ៍​ វៀតណាម ប៉ះ​ មីយ៉ាន់ម៉ា​​ ក្រុម U16 មីយ៉ាន់ម៉ា

 

អូស្ត្រាលី​ vs ហ្វីលីពីន ​៖ ម៉ោង​៣:៣០​នាទី​នៅ​ស្តាត​ចាស់​
បើ​ប្រៀប​ធៀប​កីឡាករ​រវាង​យុវជន​អូស្ត្រាលី​ និង​ហ្វីលីពីន​ឃើញ​ថា​ ទាំង​សមត្ថភាព​ និង​កាយ​សម្បទា​មាន​ភាព​ខុស​គ្នា​ឆ្ងាយ។ ​យុវជន​អូស្ត្រាលី​ទើប​មាន​​១​ពិន្ទុ​ប៉ុណ្ណោះ​ និង​ស្ថិត​នៅ​បាត​តារាង​ពូល​ A បន្ទាប់​ពី​ប្រកួត​លើក​ទី​១​ស្មើ​មីយ៉ាន់ម៉ា​ ១-១​ និង​ប្រកួត​លើក​ទី​​​២​ចាញ់​ វៀតណាម​ស្ពឹក​មុខ​ក្នុង​លទ្ធផល​ ៣-០។ ការ​ប្រកួត​នេះ​ច្បាស់​ណាស់ ​អូស្ត្រាលី​នឹង​គ្រប់​សង្កត់​លើ​ហ្វីលីពីន​ខ្លាំង។ ដោយ​ក្រុម​ហ្វីលីពីន​​កំពុង​ស្ថិត​នៅ​លេខ​រៀង​ទី​៤​ បន្ទាប់​ពី​ស៊ុត​ចូល​ទី​ដៃ​គូ​បាន​​៣​គ្រាប់​ និង​ត្រូវ​ដៃ​គូ​ស៊ុត​ចូល​វិញ​៥​គ្រាប់​តាម​រយៈ​ការ​​​ចាញ់​សិង្ហបុរី​ ៣-១ និង​ស្មើ​​ម៉ាឡេស៊ី​ ២-២៕

 

 

 

​AFF U16 ​ថ្ងៃ​​នេះ​មាន​៣​គូ​ ខណៈ​គូ​ចាប់​អារម្មណ៍​ វៀតណាម ប៉ះ​ មីយ៉ាន់ម៉ា​​

 

​AFF U16 ​ថ្ងៃ​​នេះ​មាន​៣​គូ​ ខណៈ​គូ​ចាប់​អារម្មណ៍​ វៀតណាម ប៉ះ​ មីយ៉ាន់ម៉ា​​

 

អត្ថបទ៖ នួន ស៊ីណា​