Real ​ធ្លាក់​ទៅ​លេខ​២ ក្នុង​តារាង​ក្លឹប​​កីឡា​មាន​បំផុត​លើ​លោក

ក្លឹប​ស្ដេច​ស Real Madrid ​ដែល​ជា​ក្លឹប​កីឡា​មាន​ជាង​គេ​​៣​ឆ្នាំ​ជាប់​គ្នា (២០១៣, ២០១៤, ២០១៥) បាន​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​លេខ​២​វិញ​ ក្នុង​តារាង​ក្លឹប​កីឡា​មាន​បំផុត​លើ​ពិភពលោក​របស់​ទស្សនាវដ្ដី Forbes ​ប្រចាំ​ឆ្នាំ​២០១៦។

 

Real ​ធ្លាក់​ទៅ​លេខ​២ ក្នុង​តារាង​ក្លឹប​​កីឡា​មាន​បំផុត​លើ​លោក

ក្រុម​ស្តេច​ស Real Madrid ធ្លាក់​ទៅ​លេខ​២

 

Dallas Cowboys ​ក្លឹប​បាល់​ឱប​​របស់​អាមេរិក ​បាន​ឡើង​ឈរ​លេខ​១ ដោយ​មាន​​ប្រាក់​ ៤​ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​​ក្លឹប​បាល់ទាត់​ Real ​​ធ្លាក់​ទៅ​លេខ​២ មាន​ទឹក​ប្រាក់​ ៣,៦៥​ពាន់​លាន​ដុល្លារ។ រីឯ​ក្លឹប​អ្នក​មាន​បុណ្យ​ FC Barcelona ស្ថិត​នៅ​លេខ​៣ មាន​៣,៥៥​ពាន់​លាន​ដុល្លារ។

 

Real ​ធ្លាក់​ទៅ​លេខ​២ ក្នុង​តារាង​ក្លឹប​​កីឡា​មាន​បំផុត​លើ​លោក

ក្រុម​ FC Barcelona បាន​ចំណាត់​ថ្នាក់​លេខ៣

 

ចំណែក​ក្រុម​បាល់ទាត់​អង់គ្លេស Manchester United ដែល​ធ្លាប់​ឈរ​កំពូល​តារាង​ កាល​ឆ្នាំ​២០១១ និង​២០១២ នោះ​ បាន​ត្រឹម​លេខ​៥ ខណៈ​ដែល​ក្លឹប​ធំៗ​​អង់គ្លេស​ផ្សេង​ទៀត​ Arsenal (លេខ​២៣), Manchester City (២៨), Chelsea (៣៦) និង​ Liverpool ​ស្ថិត​នៅ​លេខ​រៀង​ទី​៤១៕

 

Real ​ធ្លាក់​ទៅ​លេខ​២ ក្នុង​តារាង​ក្លឹប​​កីឡា​មាន​បំផុត​លើ​លោក

Man Utd ជា​ក្លឹប​កីឡាមាន​ជាង​គេ​ លំដាប់​ទី​៥​លើ​ពិភពលោក

 

​*បញ្ជី​ក្លឹប​កីឡា​ មាន​ជាង​គេ​ទាំង​១០​លើ​​ពិភពលោក ឆ្នាំ​២០១៦៖

 

១.​ Dallas Cowboys (បាល់​ឱប)៖ ៤​ពាន់​លាន​ដុល្លារ
២. Real Madrid (បាល់ទាត់)៖ ៣,៦៥​ពាន់​លាន​ដុល្លារ
៣. Barcelona (បាល់ទាត់)៖ ៣,៥៥​ពាន់​លាន​ដុល្លារ
៤. New York Yankees (បាល់​បោះ)៖ ៣,៤​ពាន់​លាន​ដុល្លារ
៥. Manchester United (បាល់ទាត់)៖ ៣,៣២​ពាន់​លាន​ដុល្លារ
៦. New England Patriots (បាល់ឱប)៖ ៣,២​ពាន់​លាន​ដុល្លារ
៧. New York Knicks (បាល់​បោះ)៖ ៣​ពាន់​លាន​ដុល្លារ
៨. Washington Redskins (បាល់​ឱប)៖ ២,៨៥​ពាន់​លាន​ដុល្លារ
៩. New York Giants (បាល់​ឱប)៖ ២,៨​ពាន់​លាន​ដុល្លារ
១០. Los Angeles Lakers (បាល់​បោះ)៖ ២,៧​ពាន់​លាន​ដុល្លារ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC