Sunderland ព្រមឲ្យ Allardyce​ ជួប​ FA រឿង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​

ក្លឹប​ឆ្មា​ខ្មៅ​ Sunderland បាន​អនុញ្ញាត​ឲ្យ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ហៅ​កាត់​ FA ចរចា​ជាមួយ​អ្នក​ចាត់​ការ​ទូទៅ​របស់​ខ្លួន​លោក Sam Allardyce ជុំ​វិញ​តួ​នាទី​ជា​គ្រូ​បង្វឹក​ថ្មី​ក្រុម​ជម្រើស​ជាតិ​។

 

 Sunderland ព្រមឲ្យ Allardyce​ ជួប​ FA រឿង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​Sam Allardyce

 

FA កំពុង​ស្វះស្វែង​រក​គ្រូ​បង្វឹក​ថ្មី​បន្ទាប់​ពី Roy Hodgson លា​ឈប់​ក្រោយ​ដឹក​នាំ​តោ​កំណាច​អង់គ្លេស​ចាញ់​អ៊ីស្លង់​នៅ​អឺរ៉ូ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ Sunderland ដែល​បញ្ចប់​ចំណាត់ថ្នាក់​១៧​ នៅ​ Premier League រដូវកាល​មុន​មិន​ចង់​បាត់​បង់​បុរស​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ទេ ពោល​គឺ​ចង់​ឃើញ​លោក​បន្ត​នៅ​ជាមួយ​ក្លឹប​រយៈ ពេល​យូរ​ទៀត។

 

Allardyce ទើប​តែ​ត្រឡប់​មក​ពី អូទ្រីស​ក្នុង​ការ​ដឹកនាំ​ Sunderland ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​ត្រៀម​រដូវកាល​ថ្មី។ រយៈ​ពេល​២៤​ម៉ោង​មុន​ក្រុម​​អ្នក​ប្រមាញ់​រូបភាព​ ថត​បាន​សកម្មភាព​របស់​លោក​នៅ​ផ្ទះ​ David Gill ដែល​ជា​ប្រធាន​សហព័ន្ធ​បាល់​ទាត់​អង់គ្លេស។ គួរ​បញ្ជាក់​ថា​បេក្ខភាព​ដទៃ​ទៀត​សម្រាប់​តួនាទី​ដឹកនាំ​តោ​កំណាច​អង់គ្លេស​មាន​ដូចជា លោក Arsene Wenger, Eddie Howe, Steve Bruce, Jurgen Klinsmann និងGlenn Hoddle ជាដើម៕

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ BBC