Suzy បរិច្ចាគ​ប្រាក់​១០​លាន​​វ៉ុន​​ទៅ​អនុវិទ្យាល័យ​មួយ

Suzy សមាជិក​ក្រុម miss A បាន​បរិច្ចាគ​​ប្រាក់​១០​លាន​​វ៉ុន​ (ប្រហែល​៨ ៧២១​ដុល្លារ) ទៅ​មូលនិធិសប្បុរស​ធម៌​ឈ្មោះ​ថា “Dream On Social Welfare Society” កាល​ពី​ម្សិលមិញ ដើម្បី​ជួយ​​ផ្គត់ផ្គង់​ឯកសណ្ឋាន​​សិស្ស​នៅ​​សាលា​ក្នុង​ស្រុក Boseong ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

Suzy បរិច្ចាគ​ប្រាក់​១០​លាន​​វ៉ុន​​ទៅ​អនុវិទ្យាល័យ​មួយ

 

បើ​តាម​សេចក្ដីរាយការណ៍ ឪពុក​របស់ Suzy លោក Bae Wan Young បាន​ទៅ​ជួប​មន្ត្រី​ក្នុង​ស្រុក Boseong ដើម្បី​ប្រគល់​ប្រាក់​ជំនួស​កូន​ស្រី។ Bae Wanបាន​និយាយ​ថា​៖”ពួក​យើង​សង្ឃឹម​ថា​ នេះ​គឺ​ប្រាក់​បន្តិចបន្តួច​​ដើម្បី​ជួយ​ទៅ​កាន់​សិស្ស​​ដែល​រស់​នៅ​តំបន់​កសិកម្ម”។

 

ចំពោះ​ផលិតកម្ម ​JYP ដែល​ជា​ទ្រនំ​​របស់ Suzy បាន​ចេញ​មក​និយាយ​ប្រាប់ Star News​ដែរ​ថា Suzy បាន​ធ្វើ​ការ​បរិច្ចាគ​នេះ ទាំង​ផលិតកម្ម​មិន​បាន​ដឹង​បន្តិច​សោះ។ ជា​រឿយ​ៗ នាង​តែង​​ធ្វើ​ទាន​បរិច្ចាគ​បែប​នេះ ដូចនេះ​នាង​បាន​ធ្វើ​អំពើ​ល្អ​​មួយ​ទៀត​ហើយ​នៅ​ពេល​នេះ”៕

 

ចុចអាន៖Suzy ក្លាយ​ជា​តារា​​ស្រី​កូរ៉េ​ទី​១ ដែល​មាន​​រូប​ក្រមួន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi

  • Suzy បរិច្ចាគ​ប្រាក់​១០​លាន​​វ៉ុន​​ទៅ​អនុវិទ្យាល័យ​មួយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:សិល្បៈ