អតីត​ស្វាមី​កូនស្រី​ម្ចាស់ Samsung ប្តឹង​ទារ​ចែកទ្រព្យ​ជាង ១,២ លាន​លាន​វ៉ុ​ន

អតីតស្វាមីរបស់អ្នកស្រី លី ប៊ូ-ចិន (Lee Boo-jin) កូនស្រីរបស់ម្ចាស់ក្រុមហ៊ុនសាំស៊ុង គ្រុប (Samsung Group) បានប្តឹងទាមទារបែងចែកទ្រព្យសម្បត្តិ ក្រោយពីការលែងលះគ្នាតាំងពីឆ្នាំ ២០១៤ ចំនួន ១,២ លានលានវ៉ុន (ជាង ៧០០ លានដុល្លារ) ដែលជាបណ្តឹងទាមទារខ្ពស់បំផុតក្នុងប្រទេសកូរ៉េខាងត្បូង ។

ទីភ្នាក់ងារព័ត៌មាន «ឆូសាន់» របស់កូរ៉េផ្សាយថា សេចក្តីស្នេហាដែលបញ្ចប់ទៅដោយភាពមិនជ្រះស្រឡះ រវាងអ្នកស្រី លី ប៊ូ-ចិន អាយុ ៤៦ ឆ្នាំ ប្រធានសណ្ឋាគារ គ្រុប និង ជាកូនស្រីទោលរបស់លោក លី ឃុន-ហ៊ី ម្ចាស់ក្រុមហ៊ុនសាំស៊ុង គ្រុប ជាមួយនាយ អ៊ីម វូ-ចេ (Im Woo-jae) អាយុ ៤៨ ឆ្នាំ អតីតស្វាមី ដែលបច្ចុប្បន្នជាទីប្រឹក្សាក្រុមហ៊ុនសាំស៊ុង អេឡិចត្រូ-មេកានិក បានប្តឹងទៅតុលាការគ្រួសារ នាទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២៩ មិថុនា ពីការបែងចែកទ្រព្យសម្បត្តិពីអ្នកស្រី លី ចំនួន ១,២ លានលានវ៉ុន ។

អតីត​ស្វាមី​កូនស្រី​ម្ចាស់ Samsung ប្តឹង​ទារ​ចែកទ្រព្យ​ជាង ១,២ លាន​លាន​វ៉ុ​ន

ក្នុងស្ថានភាពនៃការលែងលះបានបញ្ចប់ជាផ្លូវការកាលពីខែមករា ឆ្នាំ ២០១៦ នៅពេលតុលាការគ្រួសារ ទីក្រុងសេអ៊ូល បានអនុម័តពាក្យប្តឹងរបស់អ្នកស្រី លី តាំងពីឆ្នាំ ២០១៤ ដោយឱ្យភាគីខាងអ្នកស្រី លី បានសិទ្ធិជាអ្នកចិញ្ចឹមបីបាច់កូនក្នុងវ័យបឋម និង អនុញ្ញាតឱ្យនាយ អ៊ីម ជួបកូនមួយដងក្នុងមួយខែ ។

អតីត​ស្វាមី​កូនស្រី​ម្ចាស់ Samsung ប្តឹង​ទារ​ចែកទ្រព្យ​ជាង ១,២ លាន​លាន​វ៉ុ​ន

រឿងរ៉ាវដែលត្រូវចប់ ប៉ុន្តែនៅមិនចប់ រហូតមកទល់នឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៦ នាយ អ៊ីម វូ-ចេ បានប្តឹងទារបែងចែកទ្រព្យសម្បត្តិមានតម្លៃ ១,២ លានលានវ៉ុន ប្រមាណជាង ៧០០ លានដុល្លារអាមេរិក ពាក់កណ្តាលនៃទ្រព្យដែលអ្នកស្រី លី គ្រប់គ្រង ។ តាមការលើកឡើងរបស់លោក អ៊ីម ថា វាជាទ្រព្យ ដែលខ្លួនរកបាន ។ បើតាមវេបសាយ Korea Bizwire ថា អ្នកស្រី លី មានអំណះអំណាងថា ទ្រព្យសម្បត្តិមានបច្ចុប្បន្នជារបស់អ្នកស្រី មានមកតាំងពីមុនរៀបការមកម្ល៉េះ ។

អតីត​ស្វាមី​កូនស្រី​ម្ចាស់ Samsung ប្តឹង​ទារ​ចែកទ្រព្យ​ជាង ១,២ លាន​លាន​វ៉ុ​ន

សម្រាប់រឿងរ៉ាវស្នេហារបស់ប្តីប្រពន្ធនេះ ពួកគេបានជួបគ្នានៅ Samsung Foundation កាលពីឆ្នាំ ១៩៩៥ កាលណោះនាយ អ៊ីម ជាបុគ្គលិកធម្មតារបស់ Samsung C&T Corporation ប៉ុណ្ណោះ និង ក្រោយមកក៏រៀបការជាមួយគ្នា ដោយគ្មានសំឡេងជំទាស់ពីគ្រួសារអ្វីឡើយ ៕

ប្រភព៖ pmhotnews

  • អតីត​ស្វាមី​កូនស្រី​ម្ចាស់ Samsung ប្តឹង​ទារ​ចែកទ្រព្យ​ជាង ១,២ លាន​លាន​វ៉ុ​ន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:កំសាន្ត
Tags: