ប្រជាជន​អាមេរិក​​៣៣​នាក់​​​ដេកដួល​​​តាម​ផ្លូវ​​ ​​ក្រោយ​​​​ប្រើ​គ្រឿង​ញៀន​ហួស​កម្រិត

ពលរដ្ឋអាមេរិកចំនួន ៣៣នាក់ ដេកដួលរណូករណែលតាមផ្លូវសាធារណៈក្នុងទីក្រុងញីវយ៉ក ក្រោយប្រើប្រាស់សារធាតុញៀនហួសកម្រិត។ ទិដ្ឋភាពបែបនេះធ្វើឲ្យគេនឹកស្រមៃដល់ឈុតខ្លះនៃខ្មោច Zombies ក្នុងរឿង The Walking Dead។

ប្រជាជន​អាមេរិក​​៣៣​នាក់​​​ដេកដួល​​​តាម​ផ្លូវ​​ ​​ក្រោយ​​​​ប្រើ​គ្រឿង​ញៀន​ហួស​កម្រិត

ជនរងគ្រោះទាំង ៣៣នាក់ ត្រូវបានគេបញ្ជូនកាន់មន្ទីរពេទ្យ និងរកឃើញថាបានប្រើប្រាស់កញ្ឆាប្រភេទ K2 ហួសកម្រិត ដែលបានទិញពីហាង Brooklyn នៅព្រឹកថ្ងៃអង្គារ។ មុនក្រុមសង្គ្រោះចុះទៅដល់ សាក្សីបានរាយការណ៍ថា ពួកគេបានឃើញមនុស្សជាង ៣០នាក់ ដេកតាមសំយាបផ្ទះ តាមផ្លូវ ដោយមានខ្លះសន្លប់ ក្អួតចង្អោរ នោមពាសវាលពាសកាល និងប្រកាច់ កាលវេលាម៉ោង ៩៖៣០នាទីព្រឹក ក្នុងសង្កាត់ Bedford-Stuyvesant ។

បើតាមអ្នកជំនាញនិយាយថា ពួកគេភាគច្រើនជាយុវជន តែសំណាងល្អមិនមានអ្នកណាស្លាប់នៅឡើយទេ។ ពេលនេះក្រុមអាជ្ញាធរ បានបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យហើយ ដោយសង្ឃឹមថាអាចជួយសង្គ្រោះបានទាន់ពេលវេលា។

គិតត្រឹមឆ្នាំ ២០១៥ មក មនុស្សជាង ៦០០០នាក់ ត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ក្នុងទីក្រុងញីវយ៉ក ដោយសារឥទ្ធិពល K2 និង ២នាក់បានស្លាប់បាត់បង់ជីវិត។ រូបភាពខាងលើ គឺជាអ្វីដែលគ្រប់គ្នាមិនចង់ឃើញកើតមាននៅលើទឹកដីដ៏សម្បូរសប្បាយមួយនេះឡើយ៕

ប្រជាជន​អាមេរិក​​៣៣​នាក់​​​ដេកដួល​​​តាម​ផ្លូវ​​ ​​ក្រោយ​​​​ប្រើ​គ្រឿង​ញៀន​ហួស​កម្រិត ប្រជាជន​អាមេរិក​​៣៣​នាក់​​​ដេកដួល​​​តាម​ផ្លូវ​​ ​​ក្រោយ​​​​ប្រើ​គ្រឿង​ញៀន​ហួស​កម្រិត ប្រជាជន​អាមេរិក​​៣៣​នាក់​​​ដេកដួល​​​តាម​ផ្លូវ​​ ​​ក្រោយ​​​​ប្រើ​គ្រឿង​ញៀន​ហួស​កម្រិត ប្រជាជន​អាមេរិក​​៣៣​នាក់​​​ដេកដួល​​​តាម​ផ្លូវ​​ ​​ក្រោយ​​​​ប្រើ​គ្រឿង​ញៀន​ហួស​កម្រិត

ប្រភព៖ sabay

  • ប្រជាជន​អាមេរិក​​៣៣​នាក់​​​ដេកដួល​​​តាម​ផ្លូវ​​ ​​ក្រោយ​​​​ប្រើ​គ្រឿង​ញៀន​ហួស​កម្រិត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:កំសាន្ត
Tags: