ឯកឧត្ដម​​ ហង់ ជួនណារ៉ុន៖”គ្រូ​បង្រៀន​​មាន​​គុណវុឌ្ឍិ​ក្រោម​បរិញ្ញាបត្រ នឹង​ត្រូវ​បំប៉ន​បន្ថែម”​

រាជធានីភ្នំពេញ៖ “ដើម្បីបំពេញតម្រូវការអាទិភាព នៃការលើកកម្ពស់គុណភាពអប់រំ គ្រូបង្រៀនក្នុងប្រព័ន្ធអប់រំបច្ចុប្បន្ន ដែលមានគុណវុឌ្ឍិក្រោមបរិញ្ញាបត្រ នឹងត្រូវបំប៉នបន្ថែម ដើម្បីឲ្យពួកគាត់មានគុណវុឌ្ឍិបរិញ្ញាបត្រ លើមុខវិជ្ជាឯកទេសដែលត្រូវបង្រៀន តាមរយៈកម្មវិធីពន្លឿនវិក្រិតការរយៈពេលខ្លី”។
នេះជាប្រសាសន៍ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងអង្គវិបស្សនាក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ត្រូវបានប្រារព្ធនៅទីរួមខេត្តកំពត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។

អង្គពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍន៍ក្នុងវិស័យអប់រំផងដែរ។ នេះបើយោងតាមទំព័រ Facebook របស់ក្រសួងអប់រំ៕

ឯកឧត្ដម​​ ហង់ ជួនណារ៉ុន៖”គ្រូ​បង្រៀន​​មាន​​គុណវុឌ្ឍិ​ក្រោម​បរិញ្ញាបត្រ នឹង​ត្រូវ​បំប៉ន​បន្ថែម”​

ប្រភព៖ kqube

  • ឯកឧត្ដម​​ ហង់ ជួនណារ៉ុន៖”គ្រូ​បង្រៀន​​មាន​​គុណវុឌ្ឍិ​ក្រោម​បរិញ្ញាបត្រ នឹង​ត្រូវ​បំប៉ន​បន្ថែម”​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: