លោក Xi Jinping ធ្លាប់​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ប្រយុទ្ធ​នឹង​អាមេរិក មុន​តុលាការ​អន្តរជាតិ​ចេញ​សាលក្រម

កាលពី២ថ្ងៃមុន ពោលគឺថ្ងៃដែលតុលាការអន្តរជាតិអាជ្ញាកណ្ដាលអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ នៅទីក្រុង The Hague ប្រទេសហុល្លង់ ប្រកាសសាលក្រមស្ដីពីលទ្ធផលបណ្ដឹងរបស់ហ្វីលីពីន ទៅលើប្រទេសចិន រដ្ឋាភិបាលទីក្រុងប៉េកាំង ស្ថិតក្រោមបញ្ជារបស់លោកប្រធានាធិបតី Xi Jinping ផ្ទាល់ បានប្រកាសឲ្យកងទ័ពរំដោះប្រជាជនចិន ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្គ្រាម បើសិនណាជាអាមេរិកមានសកម្មភាពមិនប្រក្រតីណាមួយកើតឡើង ក្រោយតុលាការប្រកាសលទ្ធផល ។

យោងតាមសារព័ត៌មាន Arirang ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង លោក Xi Jinping បារម្ភខ្លាចថា អាមេរិកអាចនឹងយកលទ្ធផលរបស់តុលាការអន្តរជាតិ មកធ្វើជាលេសដើម្បីបង្កើតឲ្យមានសកម្មភាពឈ្លានពានតាមបែបយោធាណាមួយ ក្នុងតំបន់ជម្លោះនោះ ។
កាលពីខែតុលាកន្លងទៅនេះ លោក Xi Jinping ធ្លាប់បានប្រកាសម្ដងហើយថា ចិនមិនខ្លាចនឹងធ្វើសង្គ្រាមប្រឆាំងអាមេរិកទេ ដែលកាលនោះមានហេតុការណ៍មួយបានកើតឡើង នោះគឺនាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវ USS Lassen របស់អាមេរិក បានបំពានដែនទឹកដែលចិនទាមទារក្នុងរយៈចម្ងាយ១២ម៉ៃល៍ ក្នុងតំបន់ប្រជុំកោះ Spratly ។

គួរបញ្ជាក់ថា អាមេរិកបានបញ្ជូនហើយរួចរាល់ នូវយន្តហោះចម្បាំង និងនាវាដឹកយន្តហោះចម្បាំងជាច្រើនគ្រឿងទៀត ទៅក្នុងតំបន់ជម្លោះនោះ មុនពេលដែលតុលាការចេញសេចក្ដីប្រកាសសាលក្រម ស្របពេលដែលចិនបានធ្វើសមយុទ្ធយោធាក្នុងតំបន់ ក្បែរប្រជុំកោះ Paracel ៕

លោក Xi Jinping ធ្លាប់​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ប្រយុទ្ធ​នឹង​អាមេរិក មុន​តុលាការ​អន្តរជាតិ​ចេញ​សាលក្រម លោក Xi Jinping ធ្លាប់​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ប្រយុទ្ធ​នឹង​អាមេរិក មុន​តុលាការ​អន្តរជាតិ​ចេញ​សាលក្រម លោក Xi Jinping ធ្លាប់​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ប្រយុទ្ធ​នឹង​អាមេរិក មុន​តុលាការ​អន្តរជាតិ​ចេញ​សាលក្រម លោក Xi Jinping ធ្លាប់​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ប្រយុទ្ធ​នឹង​អាមេរិក មុន​តុលាការ​អន្តរជាតិ​ចេញ​សាលក្រម

ប្រភព៖ kqube

  • លោក Xi Jinping ធ្លាប់​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​ប្រយុទ្ធ​នឹង​អាមេរិក មុន​តុលាការ​អន្តរជាតិ​ចេញ​សាលក្រម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: