ឱកាស​ទទួល​បាន​បទពិសោធន៍ ដើម្បី​ក្លាយ​ជា​អ្នក​ជំនាញ​វិទ្យាសាស្រ្ត​កុំព្យូទ័រ

Insight Tech 2016 ជា​សិក្ខាសាលា​ចែក​រំលែក​ចំណេះដឹងនិង​បទពិសោធន៍​លើ​ជំនាញ​​វិទ្យាសាស្រ្ត​កុំព្យូទ័រ (Computer Sciences) ដល់​សិស្ស​វិទ្យាល័យ ឬ​និស្សិត​ឆ្នាំ​ទី១ ដែល​មាន​អ្នក​ជំនាញ​មក​ពី​ស្ថាប័ន​បច្ចេកវិទ្យា​ល្បីៗ​ក្នុង​ស្រុក។

 

ឱកាស​ទទួល​បាន​បទពិសោធន៍ ដើម្បី​ក្លាយ​ជា​អ្នក​ជំនាញ​វិទ្យាសាស្រ្ត​កុំព្យូទ័រ

 

@លក្ខខណ្ឌ​ចូល​រូម​សិក្ខាសាលា

 

-​ជាសិស្សឬនិសិ្សតកំពុងសិក្សានៅវិទ្យាល័យ ឬមហាវិទ្យាល័យ

-អ្នក​ចូល​រួម​កំណត់​ត្រឹម​ចំនួន​តែ ១០០ នាក់​ប៉ុណ្ណោះ

-អ្នក​ចូល​រួម​ត្រូវ​បំពេញ​ទម្រង់​បែប​បទ​ចូល​រួម​សិក្ខាសាលា នៅ​ទី​នេះ

 

@ ​ទីតាំង និង​កាលបរិច្ឆេទ​ចូល​រួម​

 

សិក្ខាសាលា​នឹង​ប្រពឹត្តិទៅ​​ចាប់​ពី​ម៉ោង​ ៨ ព្រឹក​ដល់ម៉ោង ៥ ល្ងាចនៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០១៦ នៅ​អគារ Development Innovation

 

ឱកាស​ទទួល​បាន​បទពិសោធន៍ ដើម្បី​ក្លាយ​ជា​អ្នក​ជំនាញ​វិទ្យាសាស្រ្ត​កុំព្យូទ័រ

 

@ អត្ថប្រយោជន៍​ដែល​ទទួល​បាន

-មានឱកាសទទួលបានអាវយឺត Insight Tech 2016 ដ៏ស្រស់ស្អាតមួយ

-អនុវត្តន៍​ការ​ធ្វើការងារ​ជា​ក្រុម​ដូច​ក្នុង​សង្គម​ការងារជាក់ស្ដែង

-មាន​ឱកាស​បង្កើន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធជា​មួយ​អ្នក​ជំនាញ​

-ទទួល​បានចំណេះដឹង​ផ្នែកវិទ្យាសាស្រ្ត​កុំព្យូទ័រដូចជា Web Development, Mobile Game/App Development, Network Engineering, Programming ​ពី​អ្នក​ជំនាញ​ដែល​ស្ថាប័ន​បច្ចេកវិទ្យា​ល្បីៗ​ក្នុង​ស្រុក

 

ព័ត៌មានបន្ថែម ទំនាក់ទំនងអ្នកគ្រប់​គ្រង​កម្មវិធីលោក ជា សាន​ តាមរយៈលេខ៖ ០១៦ ២១២ ៦៩៩៕

 

អត្ថបទ៖ រក្សា