កូនស្រី​អាយុ ១៦ ឆ្នាំ​របស់ លី លៀន​ជា កំពុង​ដើរ​តាម​គន្លង​ឪពុក

6 Videos


ថ្មីៗនេះកូនស្រីអាយុ ១៦ ឆ្នាំរបស់កំពូលតារាក្បាច់គុន លី លៀនជា (Jet Li) ដែលគេស្គាល់ឈ្មោះថា ចេនី លី (Jane Li) បានធ្វើឲ្យមហាជាច្រើនពេញចិត្តជាមួយគំនិតសប្បុរសធម៌របស់នាង ហើយជាមួយគ្នានេះដែរក៏មានពាក្យជាច្រើនបានលើកឡើងថា ចេនី លី កុំពុងដើរតាមគន្លងឪពុករបស់ខ្លួន ។

P9

កូនស្រី​អាយុ ១៦ ឆ្នាំ​របស់ លី លៀន​ជា កំពុង​ដើរ​តាម​គន្លង​ឪពុក

នៅក្នុងកម្មវិធីសុប្បរសធម៌របស់ទីក្រុងប៉េកាំងដែលបានរៀបចំកាលពីពេលថ្មីៗនេះ គេឃើញ ចេនី លី ស្លៀកសម្លៀកបំពាក់សមញ្ញជាមួយអាវសសំពត់ខ្មៅ ឡើងនិយាយនៅលើវេទិការអំពីការចង់ចាំរបស់នាងជាមួយឪពុក (លី លៀនជា) ។ នាងបាននិយាយថា អ្វីដែលនាងមិនអាចបំភ្លេចបានជាមួយឪពុករបស់នាង គឺកាលពីឆ្នាំ ២០០៤ ឪពុករបស់នាងបានសង្គ្រោះនាងចេញពីគ្រោះឧប្បត្តិវហេតុព្យុះស៊ូណាមិនៅមហាសមុទ្រឥណ្ឌាដែលបានកើតឡើងចំពេលវិសម្សកាលរបស់ក្រុមគ្រួសារនាងនៅក្នុងប្រទេសឥណ្ឌូនេស៊ី (ប៉ះពាល់ខ្លាំងដល់ប្រទេសឥណ្ឌូនេស៊ី) ។ ក្នុងកំឡុងពេលគ្រោះធម្មជាតិនោះដែរ លោក លីលៀនជា បានបង្កើតជាមូលនិធិផ្ទាល់ខ្លួនមួយសម្រាប់ជួយដល់ជនរងគ្រោះជាច្រើនដែលកំពុងត្រូវការជំនួយយ៉ាងខ្លាំងពីសុប្បរសជនទូទាំងសាកលលោក ។ ឃើញទង្វើរបស់ឪពុកដូចនេះស្រីតូច ចេនី លី បានបង្កើតក្លឹបកុមារមួយឡើងជាមួយមិត្តភ័ក្ត្ររបស់នាងពីរបីនាក់ដើម្បីជួយប្រមូល ក៏ដូចជាជួសជុលឡើងវិញនូវវត្ថុអេឡិចត្រូនិចចាស់ៗដើម្បីចូលរួចចំណែកជួយដល់សង្គម និង សម្រាប់ឧបត្ថម្ភដល់អ្នកដែលខ្វះខាត ហើយក្លឹបនេះដែរ ចេននី លី បង្កើតឡើងបានរយៈពេល ៣ ឆ្នាំមកហើយ ។

កូនស្រី​អាយុ ១៦ ឆ្នាំ​របស់ លី លៀន​ជា កំពុង​ដើរ​តាម​គន្លង​ឪពុក

គួរបញ្ជាក់ដែរថា នាងតូច ចេននី លី គឺជាកូនស្រីទី ១ របស់តារាក្បាច់គុណវ័យ ៥៣ ឆ្នាំ លោក លីលៀន ជា និង ភរិយាទី ២ របស់លោកគឺតារាសម្ដែង លី ជី (Nina Li ) ហើយសម្រាប់ទង្វើរបស់នាងតូច ចេននី លី នេះដែរបានធ្វើឲ្យមហាជនជាច្រើនដែលបានស្ដាប់សម្ដីរបស់នាងនៅក្នុងឱកាសនោះនិយាយថា «ចេននី លី កំពុងដើរតាមគន្លងរបស់ឪពុកនាង» ៕ (ប្រភព៖ ឡូលីប៉ប) កុសល

កូនស្រី​អាយុ ១៦ ឆ្នាំ​របស់ លី លៀន​ជា កំពុង​ដើរ​តាម​គន្លង​ឪពុក