ម្ចាស់​ជ័យលាភី​The Voice ថែ​ល ថៃ ចេញ​បទ​ចម្រៀង​ផ្ទាល់ខ្លួន !

6 Videos


ក្រោយពីបានទទួលជ័យលាភីនៅក្នុងកម្មវិធីThe Voice រដូវកាលទីពីរ មិនទាន់បានប៉ុន្មានផង ពេលនេះលោក ថែល ថៃ មានបទចម្រៀងផ្ទាល់ខ្លួនហើយ។បទចម្រៀងរបស់លោកនោះ ត្រូវបានដាក់បញ្ចូលទៅក្នុង រឿងភាគបុរាណមួយ ដែលបានដាក់បញ្ចាំងនៅទូរទស្សន៍ហង្សមាស។ ជាមួយទឹកដមសំលេងផ្អែមពិរោះ លោក ថែល ថៃ ក៏មានឪកាសដណ្តើមពានក្នុងកម្មវិធីលំដាប់ ពិភពលោក The Voice Cambodia ក្នុងចំណោមបេក្ខជនរាប់ម៊ឺននាក់ ។

P9

ម្ចាស់​ជ័យលាភី​The Voice ថែ​ល ថៃ ចេញ​បទ​ចម្រៀង​ផ្ទាល់ខ្លួន !
ម្ចាស់​ជ័យលាភី​The Voice ថែ​ល ថៃ ចេញ​បទ​ចម្រៀង​ផ្ទាល់ខ្លួន !

ក្រោយពីជាប់ចំណាត់ថ្នាក់ភ្លាម ថែល ថៃ កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ហើយលោកថែមទាំងលេចមុខនៅតាម ឆាកប្រគុំតន្ត្រីមួយចំនួន ។ ក្នុងនោះក៏មានមហាជនខ្លះទន្ទឹងរង់ចាំស្តាប់បទចម្រៀងផ្ទាល់របស់ ថែល ថៃ ទៀតផង ។ ថ្មីៗនេះគេដឹងថា បុរសសង្ហារ ថែល ថៃ មានបទចម្រៀងផ្ទាល់ខ្លួនហើយ បទចម្រៀងរបស់លោកនោះត្រូវបាន ដាក់បញ្ចូលទៅក្នុងរឿងភាគបុរាណចិនមួយដែលមានចំនងជើងថា«កំពូលអ្នកកា្លហានដាវទេព»ដែលបានដាក់បញ្ចាំងនៅទូរទស្សន៍ហង្សមាស ។

ម្ចាស់​ជ័យលាភី​The Voice ថែ​ល ថៃ ចេញ​បទ​ចម្រៀង​ផ្ទាល់ខ្លួន !

បទចម្រៀងនោះ មានចំណងជើងថា«ចាំថ្ងៃ» មានការបង្ហើបប្រាប់ពីសំណាក់ អ្នកធ្វើការនៅផលិតកម្មហង្សមាសថា ក្នុងពេលឆាប់ៗខាងមុខនេះ ថែល ថៃ និងមានបទចម្រៀងថ្មីៗ ចេញ លក់ នៅលើទីផ្សារហើយ ។

ម្ចាស់​ជ័យលាភី​The Voice ថែ​ល ថៃ ចេញ​បទ​ចម្រៀង​ផ្ទាល់ខ្លួន !

ក្រៅពីទទួលបានជ័យលាភីនៅក្នុងកម្មវិធីThe Voice Cambodia លោក ថែល ថៃ ក៏ធ្លាប់ជាប់ជ័យ លាភីលេខ២នៅក្នុងកម្មវិធី«ពេជ្រកំពុងច្នៃ»របស់ទូរទស្សន៍អាសីុអាគ្នេយ៏និងកម្មវិធី «The Best Star» របស់ទូរទស្សន៍អប្បរា ដោយទទួលបានពានរង្វាន់ប្រជាប្រិយ ។

ម្ចាស់​ជ័យលាភី​The Voice ថែ​ល ថៃ ចេញ​បទ​ចម្រៀង​ផ្ទាល់ខ្លួន !

មុនពេលប្រលងThe Voice Cambodia អ្នកចម្រៀង ដែលមានប្រភពមកពីខេត្តព្រះវិហាររូបនេះ ជាអ្នកចម្រៀងនៅក្នុងហាង Moon Light ៕

                                                                                         ចេនី