ទឹក​ប៉េងប៉ោះ​ជួយ​បន្ថយ​អប្បបរមា​រោគសញ្ញា​អស់​រដូវ​នៅ​ស្ត្រី​

ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុននៅសកលវិទ្យាល័យវេជ្ជសាស្ត្រតូក្យូ កាលពីពេលកន្លងមកនេះ បានសិក្សាស្រាវជ្រាវ និងប្រកាសលើទស្សនាវដ្តី Nutrition Journal បានបង្ហាញថា ទឹកប៉េងប៉ោះអាចជួយបន្ថយស្រាលការប្រែប្រួលសរីរសាស្ត្រ នៅស្ត្រីអស់រដូវ ។

ស្ត្រី ៩៥ នាក់ អាយុពី ៤០ – ៦០ ឆ្នាំ ដែលត្រូវបានអញ្ជើញចូលរួមក្នុងការស្រាវជ្រាវ គឺមានតិចបំផុតរោគសញ្ញា១ក្នុងចំណោមរោគសញ្ញាអស់រដូវដូចជាៈ គេងមិនលក់, ភាយចំហាយក្តៅមុខ, ខ្វាយខ្វល់ និងចង្វាក់បេះដូងកើន ។ ពួកអ្នកចូលរួមត្រូវបានឲ្យប្រើ 200 ml ទឹកប៉េងប៉ោះ (២ ដង ក្នុង១ថ្ងៃ) ក្នុងរង្វង់ ៨ សប្តាហ៍ ។

លទ្ធផលបង្ហាញថា ទឹកប៉េងប៉ោះជួយបន្ថយច្រើនរោគសញ្ញាអស់រដូវ ជាពិសេសបន្ថយកូឡេស្តេរ៉ូលអាក្រក់ក្នុងឈាម ។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ដើម្បីឲ្យអាហារនេះមានប្រសិទ្ធភាពល្អ, ប៉េងប៉ោះត្រូវតែស្រស់ធម្មជាតិ ដោយពុំត្រូវបន្ថែមៈ អំបិល, គ្រឿងទេស, សារជាតិថែទាំ និងត្រូវគៀបនៅផ្ទះ និយាយរួមគឺពុំមែនជាសណ្ឋានទឹកផ្លែឈើឧស្សាហកម្មឡើយ ។

យ៉ាងណាមិញ បើតាមស្រាវជ្រាវមួយមុននេះនៅហ្វាំងឡង់ បានបង្ហាញថា ប្រើទឹកជ្រលក់ប៉េងប៉ោះធម្មជាតិដែលត្រូវបានធ្វើនៅផ្ទះ គឺអាចបន្ថយអប្បបរមាឥទ្ធិពលអសកម្មពីអាហារសម្បូរខ្លាញ់, ជួយបង្ការក្រឹនរឹងសរសៃឈាម ៕


Related Posts