អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ដុត​កម្ទេច​ថ្នាំញៀន​ ​ជិត​៤០០​កញ្ចប់​ចោល

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ដុត​កម្ទេច​ថ្នាំញៀន​ ​ជិត​៤០០​កញ្ចប់​ចោល

មណ្ឌលគិរី​ ៖​ ថ្លែង​នៅ​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​(ថ្ងៃ​ទី​២៦​ ខែ​មិថុនា) ​នា​ព្រឹក​ ថ្ងៃ​ទី​១៣ ​ខែ​កក្កដា​ ឆ្នាំ​២០១៦​​ លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​​ស្នើ​​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ មាន​កម្លាំង​ប៉ូលិស​ កម្លាំង​កងរាជអាវុធហត្ថ ​និង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​ទៀត​រួម​សហការ​គ្នា​ទប់ស្កាត់ ​និង​បង្ក្រាប​បញ្ហា​គ្រឿងញៀន។

លោក​បាន​ថ្លែង​ថា ខេត្ត​មណ្ឌលគិរី​មាន​ប្រជាជន​ចំនួន​តិច ​តែ​ករណី​រីក​រាលដាល​បញ្ហា​គ្រឿងញៀន​កើតមាន​ច្រើន​គួរ​ឲ្យ​កត​សម្គាល់។ លោក​ស្នើ​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌ រួមមាន កម្លាំង​ប៉ូលិស និង​កម្លាំង​អាវុធហត្ថ​ ជាពិសេស ប្រជាពលរដ្ឋ​​​​ ចូលរួម​រាយការណ៍​ពី​ករណី​នេះ​ មក​សមត្ថកិច្ច ​ដើម្បី​សហការ​ទប់ស្កាត់​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​បាន​ថ្លែង​ក្នុង​ពិធី ទិវា​អន្តជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្ងៃ​២៦​ ​​មិថុនា នៅ​រង្វង់​មូល​គោព្រៃ​ថ្ងៃ​ទី​១៣​ខែ ​ខែ​កក្កដា ​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ ចូលរួម​ទាំង​អស់​គ្នា ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន។

តាម​របាយការណ៍​របស់​ស្នងការ​ខេត្ត​មណ្ឌលគិរី លោក​តូច យ៉ុ​ន ​ស្នងការ​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​ឆមាស​ទី​១​នេះ​កម្លាំង​ស្នងការដ្ឋាន​ខេត្ត​មណ្ឌលគិរី ធ្វើការ​បង្ក្រាប​​ករណី​គ្រឿងញៀន​បាន​ចំនួន​៩​ករណី​ និង​បាន​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​៣៤​នាក់​បញ្ជូន​ទៅ​តុលាការ។

លោក ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​បាន​និយាយ​ថា ស្ថាប័ន​អយ្យការ​ខេត្ត​មណ្ឌលគិរី បាន​ចាត់​ការ​លើ​​សំណុំ​រឿង​គ្រឿងញៀន​ចំនួន​៣០​សំណុំ​រឿង និង​រឹបអូស​បាន​គ្រឿងញៀន​​​ចំនួន​៣៩៩​កញ្ចប់​តូច​ ​ហើយ​​ធ្វើ​ការ​ដុត​កម្ទេច​ចោល​នា​ព្រឹក​​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា៕