វណ្ណ វ​ល័​ក្ខ ប្រកាស​បិទ​បេះដូង​មួយ​រយៈ​ ក្រោយ​បែកបាក់​ស្នេហា​

វណ្ណ វ​ល័​ក្ខ ប្រកាស​បិទ​បេះដូង​មួយ​រយៈ​ ក្រោយ​បែកបាក់​ស្នេហា​



ភ្នំពេញ ៖ តារា​សម្ដែង​រាង​តូច​ច្រឡឹង​ចង្កា​ស្រួច​កញ្ញា វណ្ណ វ​ល័​ក្ខ មួយ​រយៈ​ពេល​ចុង​ក្រោយនេះ ​នាង​ហាក់​បញ្ចេញ​សារ​ឈឺចាប់​ជា​បន្តបន្ទាប់​ ខណៈ​កន្លងមក​ពុំ​ត្រូវ​បាន​នរណា​ម្នាក់​ដឹង​ទេ​ថា​ តារា​រូប​នេះ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ​។ ប៉ុន្តែ​ពេលនេះ​នាង​បែរ​ជា​និយាយ​ពី​រឿង​ឈឺចាប់​ ព្រោះ​រឿង​ស្នេហា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត។

វណ្ណ វ​ល័​ក្ខ ប្រកាស​បិទ​បេះដូង​មួយ​រយៈ​ ក្រោយ​បែកបាក់​ស្នេហា​

ទន្ទឹម​ពេល​ជាមួយគ្នា​ដែល​រឿង​ស្នេហា​ឈឺចាប់​របស់​កញ្ញា វណ្ណ វ​លក្ខ កាន់តែ​មាន​ភាព​ចម្រុង​ចម្រាស់​គ្មាន​ផ្លូវ​បក​ក្រោយ​វិញ​នោះ ​នាង​ក៏បាន​ប្រកាស​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ​ថា ចាប់​ពី​ពេល​នេះ​តទៅ ​បេះដូង​របស់​នាង​ត្រូវ​បិទ​មួយ​រយៈពេល​សិន​ ហើយ​ដើម្បី​សម្ងំ​ផ្សះផ្សា​ភាព​ឈឺចាប់​ដែល​កើតឡើង​កន្លងមក។

វណ្ណ វ​ល័​ក្ខ ប្រកាស​បិទ​បេះដូង​មួយ​រយៈ​ ក្រោយ​បែកបាក់​ស្នេហា​

ការដែល​តារា​សម្ដែង​ស្រី​វ័យក្មេង​នាង វណ្ណ វ​ល័​ក្ខ ប្រកាស​មិនទាន់​ហ៊ាន​សម្រេចចិត្ត​ទទួលយក​ស្នេហា​ជាថ្មី​យ៉ាងដូច​ច្នេះ​មកពី​នាង​ធ្លាប់​ទទួល​មេរៀន ឈឺ​ចាប់ពី​ការ​បរាជ័យ​ស្នេហ៍​គ្រា​ដំបូង​ម្តង​រួច​មក​ហើយ​ជាមួយ​បុរស​ម្នាក់ ​ដែល​ត្រូវ​បាន​ប្រភព​ពី​អ្នក​សិល្បៈ​ដូចគ្នា​បង្ហើប​ថា​ សង្សារ​វ័យក្មេង​របស់​នាង​ម្នាក់​នោះ​គឺជា​កូន​មន្ត្រី​ធំ​។

វណ្ណ វ​ល័​ក្ខ ប្រកាស​បិទ​បេះដូង​មួយ​រយៈ​ ក្រោយ​បែកបាក់​ស្នេហា​

តារា​ស្រី​រូប​ស្រស់​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ការដែល​នាង​ហ៊ាន​ប្រកាស​ដូច្នេះ​មកពី​ធ្លាប់​ឆ្លងកាត់​ឈឺ​ហើយ​ឈឺ​ទៀត​ព្រោះតែ​រឿង​ស្នេហា​មួយ​នេះ​ហើយក៏​មិន​ដឹង​ពេលណា​ជា​ឡើយ​។ ខ្ញុំ​របួស​បេះដូង​ឈឺ​ខ្លាំង​ណាស់​ហើយក៏​ចង់​ប្រាប់​ថា​ សុំ​បិទ​បេះដូង​មួយ​រយៈ​សិន​ដែរ។

វណ្ណ វ​ល័​ក្ខ ប្រកាស​បិទ​បេះដូង​មួយ​រយៈ​ ក្រោយ​បែកបាក់​ស្នេហា​

សូម​បញ្ជាក់​ថា​ កញ្ញា វណ្ណ វ​ល័​ក្ខ ក្រោយពី​បណ្ដែត​ខ្លួន​ចូល​ក្នុង​វិស័យ​សិល្បៈ​មួយ​រយៈ​ពេលនេះ​មក​ឃើញ​ថា ​នាង​បាន​ខិតខំ​កសាង​កេរ្តិ៍​ឈ្មោះ​ឱ្យ​មាន​ភាព​ល្បីល្បាញ​ ដោយ​ការ​បញ្ចេញ​សមត្ថភាព​តាមរយៈ​ការ​សម្តែង ជា​ខ្សែភាពយន្ត​រហូតដល់​មានឱកាស​ទាញ​បាន​ប្រជាប្រិយភាព​យ៉ាង​ច្រើន គូរ​សម​ពី​ទស្សនិកជន​ផង​ដែរ​។ វណ្ណ វ​ល័​ក្ខ នៅតែ​បាន​ទទួល​ការចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​តារា​សិល្បៈ​ និង​មជ្ឈដ្ឋាន​ភាគច្រើន​គ្រប់​ពេល​ដែល​នាង​ចេញ​បង្ហាញមុខ​ម្តងៗ៕

វណ្ណ វ​ល័​ក្ខ ប្រកាស​បិទ​បេះដូង​មួយ​រយៈ​ ក្រោយ​បែកបាក់​ស្នេហា​