សមត្ថកិច្ច​ បាន​យក​ដីកា​សម្រេច​ ដាក់​លោក​ កឹម សុខា ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ទៅ​បិទ​នៅ​ផ្ទះ និង​ទីស្នាក់ការ

សមត្ថកិច្ច​ បាន​យក​ដីកា​សម្រេច​ ដាក់​លោក​ កឹម សុខា ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ទៅ​បិទ​នៅ​ផ្ទះ និង​ទីស្នាក់ការ



ភ្នំពេញ​ ៖ ​នៅ​មុន​នេះ​បន្តិច​ សមត្ថកិច្ច​ប៉ូលិស​បាន​យក​ដីកា​សម្រេច​របស់​តុលាការ​ដាក់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​​សង្គ្រោះ​ជាតិ ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ តាម​ផ្លូវ​តុលាការ ​ទៅ​បិទ​នៅ​ស្នាក់​ការ និង​ផ្ទះ​របស់​លោក​កឹម សុខា ខណ្ឌ​ទួលគោក ហើយ​តាម​ដីកា​​សម្រេច​នោះ​បាន​បញ្ជាក់​ថា បើ​ជន​ត្រូវ​ចោទ​មិន​គោរព​កាតព្វកិច្ច​នេះ នឹង​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន៕