#LiveYourMusic ឈានចូលវគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ

បន្ទាប់​ពី​បាន​រៀបចំចំ​នួន​៥​លើកនៅ​ភ្នំ​ពេញ ខេត្ត​ព្រះ​សី​ហ​នុ​ និង​ខេត្ត​សៀម​រាប​រួច​មក​ ឥឡូវ​នេះ​ #LiveYourMusic ​របស់​ស្រា​បៀរ ​Heineken​ នឹង​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​។ កម្ម​វិធី​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ស​ហ​ការ​ជា​មួយ​ក្រុមហ៊ុន EDM Cambodia​ ។​

 

#LiveYourMusic ឈានចូលវគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ

 

វគ្គ​ផ្តាច់​ព្រ័ត្រនឹង​ប្រា​រព្វឡើ​ង​ថ្ងៃ​សៅរ៍ ទី​១៦​ ខៃ​កក្កដា​ ចាប់​ពី​ម៉ោង​៥ល្ងាច​ ដល់​ម៉ោង​១០យប់ នៅ​មជ្ឈ​មណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​ អគារ​ K​ ។ DJ តា​រា​ចម្រៀង និងសម្តែង​ល្បីៗ​​ដែល​នឹង​ចូល​រួម​ក្នុង​កម្ម​វីធី​នេះ​រួម​មាន ​Nikki Nikki,​ Bross La​ &​ Seav Jks​, ឌីជេ​ Maily​, Qas3​, RXTHY​, Vutha x Yoku​, Scarface​ និង​ឌីជេ​ Lin។

 

លោក​ តឹក​ សេង​ហុង​ ប្រ​ធាន​ប្រតិ​បត្តិ​ម៉ាក​សញ្ញា​ Heineken​ បាន​លើក​ឡើង​ក្នុង​សន្និ​សីទ​កា​សែត​កាល​ពី​ម្សិល​មិញ​ថា​ #LiveYourMusic គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ម៉ាក​សញ្ញា​ Heineken​ ដែល​មាន​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ពង្រឹង​វិស័យ​តន្ត្រី​នៅ​កម្ពុជា​។​ មិន​តែ​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​នេះ​ក៏​ជា​ផ្នែក​មួយ​នៃយុទ្ធសាស្រ្ត​នៃ​កម្មវិធី​តន្រ្តី​សកល​ថ្មី​របស់​ស្រាបៀរ Heineken ក្នុង​គោល​បំណង​ពង្រឹង​វិស័យ​តន្រ្តី​ផ្ទាល់។ ​

 

#LiveYourMusic ឈានចូលវគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ

 

លក្ខណៈ​ពិ​សេស​របស់​កម្ម​វិធី ​ #LiveYourMusic ​គឺ​ផ្តោត​ទៅ​លើ​វិស័យ​តន្រ្តី​នៅ​កម្ពុជា ដោយ​​រួម​បញ្ចូល​គ្នា​នូវ​ DJ​ ល្បីៗ​ក្នុង​និង​ក្រៅ​ស្រុក ដើម្បី​បង្កើត​ជា​បទ​ពិសោធន៍​តន្រ្តី​ថ្មី​មួយ ​។ ការ​រួម​បញ្ចូល​គ្នា​នៃ​តារា​ដែល​មាន​ទេព​កោសល្យ​លំដាប់​ថ្នាក់​ពិភព​លោក​នេះ គឺ​ពិត​ជា​ថ្មី ប្លែក និង​មានតែ​មួយ​គត់​នៅ​កម្ពុជា។​

​ 

#LiveYourMusic ឈានចូលវគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ

 

​​ចូល​រួមទស្សនា​ការ​សម្តែង​និង​ច្រៀង​របស់​កំពូល​ DJ និង​តារា​ល្បីៗ​ជា​ច្រើន​រូបក្នុង​វគ្គ​ផ្តាច់ព្រ័ត្រនៃ #LiveYourMusic នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដានេះ ធានាថាសប្បាយអស់ទាស់។

 

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ មិត្តៗ​យុវវ័យ​កុំ​ភ្លេច​ចូល​រួម​កម្មវិធី “Takeover” ឬ «បន្តវេន» ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​ជ្រើស​រើស​តន្រ្តី​ពី DJ ដោយ​ប្រើ​ខ្សែ​កង​ដៃ​ពិសេស​ម៉ាក Heineken សម្រាប់​បោះ​ឆ្នោត​បទ​ចម្រៀង​ដែល​ខ្លួន​ចង់​ស្តាប់។

 

ចំ​ពោះ​ព័ត៌មាន​បន្ថែម​អំ​ពី​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​ ​សូម​ចូល​ទៅ​កាន់​គេ​ហ​ទំ​ព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ស្រា​បៀរ​ Heineken​ www.facebook.com/heineken/។​

 

អត្ថបទៈ ឆៃ យ៉ារិទ្ធ