នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ថ្មី​ ឡើង​កាន់​ដំណែង​នៅ​ថ្ងៃ​នេះ​

ក្រោយពីលោក ដេវីត កាមេរុន ចុះចេញពីដំណែង នៅថ្ងៃទី ១៣ កក្កដា ម្សិលមិញ ហើយលោកស្រី ថឺរីសា មេ (Theresa May) ដែលទើបទទួលដំណែងជាប្រធានគណបក្សអភិរក្សនិយម កាលពីថ្ងៃទី ១១ កក្កដា នឹងបន្តដំណែងជានាយករដ្ឋមន្ត្រី ចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី 14 កក្កដា នេះ ។

ប៉ុន្មាននាទីក្រោយពីលោក កាមេរុន ចាកចេញពីរាជវាំង ជាកន្លែងដែលលោកបានដាក់សំណើលាលែងពីដំណែងដល់ម្ចាស់ក្សត្រី អ៊ីលីហ្សាបេត លោកស្រី ថឺរីសា មេ បានទៅដល់រាជវាំង ដើម្បីចូលជួបជាមួយម្ចាស់ក្សត្រី ។ លោកស្រី បានជំនួសដំណែងលោក កាមេរុន ជានាយករដ្ឋមន្ត្រីទី ១៣ របស់ចក្រភពអង់គ្លេស ក្រោយជួបជាមួយម្ចាស់ក្សត្រីក្នុងរាជវាំង ។
លោកស្រី ថឺរីសា មេ នឹងកាន់ដំណែងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បន្តពីលោក ដេវីត កាមេរុន ដែលចាញ់ក្នុងយុទ្ធនាការមុនការបោះឆ្នោតប្រជាមតិកាលពីចុងខែ មិថុនា  អំពីស្ថិតនៅជាមួយសហភាពអឺរ៉ុប ។

ជាសមជិកដែលមានបទពិសោធន៍ច្រើនមួយរូបក្នុងរដ្ឋាភិបាលអង់គ្លេស អ្នកស្រី ថឺរីសា មេ ធ្លាប់ជាអ្នកគាំទ្រឲ្យចក្រភពអង់គ្លេសស្ថិតនៅក្នុងសភាពអឺរ៉ុបផងដែរ ប៉ុន្តែអ្នកគាំទ្រអ្នកស្រីបានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប ដូច្នេះអ្នកស្រីបានប្ដេជ្ញាថានឹងដឹកនាំការចាកចេញពីសហភាពអឺរ៉ុបរហូតបានជោគជ័យ ៕

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ថ្មី​ ឡើង​កាន់​ដំណែង​នៅ​ថ្ងៃ​នេះ​នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ថ្មី​ ឡើង​កាន់​ដំណែង​នៅ​ថ្ងៃ​នេះ​

ប្រភព៖ kqube

  • នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ថ្មី​ ឡើង​កាន់​ដំណែង​នៅ​ថ្ងៃ​នេះ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: