អាមេរិក​កាត់ទោស Hacker ចិន​ឲ្យ​ជាប់​ពន្ធនាគារ​ជិត​៤​ឆ្នាំ ស្រប​ពេល​ប្រទេស​ទាំង​២​ប្រឈមមុខ​គ្នា​កាន់​តែ​ខ្លាំង

អ្នកជំនួញជនជាតិចិនម្នាក់ ត្រូវតុលាការអាមេរិកកាត់ទោសឲ្យជាប់ពន្ធនាគារជិត៤ឆ្នាំ ក្រោមបទចោទថា Hack យកព័ត៌មានសម្ងាត់ និងសំខាន់ៗរបស់យោធាអាមេរិកជាច្រើន ដោយការសម្រេចកាត់ទោសនេះ ត្រូវបានធ្វើឡើងក្នុងពេលដែលចិន និងអាមេរិក កំពុងតែប្រឈមមុខដាក់គ្នាខ្លាំង ចំពោះវិបត្តិសមុទ្រចិនខាងត្បូង ។
លោក Su Bin បានសារភាពថា ខ្លួនគេបានចូលដៃចូលជើងជាមួយនឹងក្រុម Hacker ឯទៀតក្នុងកងទ័ពរំដោះប្រជាជនចិន ដើម្បីលួចទិន្នន័យយោធា ពីក្រុមហ៊ុនការពារជាតិអាមេរិកចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៤ លុះដល់ឆ្នាំ២០១៤នោះ លោក Su Bin ក៏ត្រូវបានគេចាប់ខ្លួនក្នុងប្រទេសកាណាដា ហើយបានធ្វើបត្យាប័នមកកាន់អាមេរិក ។
ទាក់ទងនឹងចម្លើយសារភាពថា លោក Su Bin បានសហការជាមួយនឹង Hacker ក្នុងជួរកងទ័ពចិននោះ រដ្ឋាភិបាលចិនបានធ្វើការបដិសេធ ក្នុងការ Hack យកព័ត៌មានទាំងឡាយ ពីក្រុមហ៊ុនបរទេស ព្រមទាំងរដ្ឋាភិបាលបរទេសផងដែរ ហើយជាមួយនឹងការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៤៦ខែនេះ តុលាការក៏តម្រូវឲ្យលោក Su Bin បង់ប្រាក់ពិន័យ១ម៉ឺនដុល្លារអាមេរិកផងដែរ ។

លោក John Carlin ជាជំនួយការរដ្ឋអាជ្ញា បានថ្លែងក្នុងសេចក្ដីប្រកាសថា “ការកាត់ទោសចំពោះអ្នកជំនួញជនជាតិចិននេះ គ្រាន់តែជាការដាក់ទណ្ឌកម្ម ចំពោះចម្លើយសារភាពរបស់លោក ក្នុងការឃុបឃិតជាមួយនឹង Hacker របស់យោធាទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន ក្នុងការលួចទិន្នន័យសំខាន់ៗរបស់យោធាអាមេរិក”

អាមេរិក​កាត់ទោស Hacker ចិន​ឲ្យ​ជាប់​ពន្ធនាគារ​ជិត​៤​ឆ្នាំ ស្រប​ពេល​ប្រទេស​ទាំង​២​ប្រឈមមុខ​គ្នា​កាន់​តែ​ខ្លាំង

ប្រភព៖ kqube

  • អាមេរិក​កាត់ទោស Hacker ចិន​ឲ្យ​ជាប់​ពន្ធនាគារ​ជិត​៤​ឆ្នាំ ស្រប​ពេល​ប្រទេស​ទាំង​២​ប្រឈមមុខ​គ្នា​កាន់​តែ​ខ្លាំង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/14  Category:ជីវិតនិងសង្គម
Tags: